柬埔寨缅甸旅游推介会在仰光举办 聚焦佛教朝圣与文化合作










分类旅游
事件时间2026-06-16
地点缅甸仰光
来源柬埔寨旅游部
发布时间2026/06/19 13:40
详情描述
2026年6月16日,柬埔寨旅游部部长胡哈(Hout Hak)在缅甸仰光出席并主持了“柬缅旅游推介会”。缅甸酒店、旅游和文化部部长貌敏(Maung Myint)以及两国政府官员、私营企业代表、航空公司、旅游协会、投资者及媒体人士共同参会。
此次推介会旨在深化柬缅两国在旅游领域的合作,促进区域旅游的可持续发展。胡哈部长在会上指出,柬埔寨与缅甸在历史、文化及佛教信仰方面联系紧密,旅游业的交流将进一步巩固双边友谊。他介绍了柬埔寨丰富的旅游资源,包括吴哥文化遗产、金边、沿海地区、岛屿及生态旅游,并重点推介了佛教朝圣、美食、康养、会展(MICE)及社区旅游等高价值旅游产品。
双方在会上确定了5项优先合作领域:加强私营部门合作、开发联合旅游线路(特别是文化遗产与佛教朝圣旅游)、提升航空连接、强化数字化推广,以及建立两国相关机构间的定期对话与磋商机制。
会议期间,柬埔寨旅游部与缅甸酒店、旅游和文化部签署了谅解备忘录,并共同发布了“两国一目的地”联合宣传视频。胡哈部长还借此机会邀请缅甸民众及游客参与“2026年绿色季节访问柬埔寨”活动,体验柬埔寨的自然风光、文化遗产及康养旅游服务。
此次推介会是柬埔寨代表团在仰光工作访问期间的第9项活动,旨在为两国旅游业者搭建交流平台,拓展商业合作机会,并促进双向游客往来。
📋 简要摘要 ▸
柬埔寨旅游部部长与缅甸相关部门在仰光共同举办“柬缅旅游推介会”。双方确定了加强私营部门合作、开发佛教朝圣旅游线路、提升航空连接等5项优先合作领域,旨在促进区域旅游可持续发展。
📋 完整原文 ▸
វេទិកាបង្ហាញផ្លូវ «Myanmar-Cambodia Tourism Promotion Roadshow» ជាការបេ្តជ្ញាចិត្តរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងវិបុលភាពរួមក្នុងតំបន់អាស៊ាន
ដោយទទួលបានគោលការណ៍ដ៍ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «Myanmar-Cambodia Tourism Promotion Roadshow» នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា ថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ និងឯកជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សមាគមទេសចរណ៍ វិនិយោគិន និងអ្នកសារព័ត៌មានជាច្រើនរូប នៅទីក្រុងយ៉ាងហ្គូន។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា គឺជាមិត្តដ៏ជិតស្និទ្ធក្នុងគ្រួសារអាស៊ាន និងអនុតំបន់មេគង្គ ដែលមានចំណងប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនាយូរអង្វែង ហើយវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលជាកត្តាសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញវិបុលភាពរួមគ្នា ព្រមទំាងជាការបំពេញបន្ថែមគ្នាដ៏ល្អ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ដែលសម្បូរទៅដោយសក្តានុពល និងបទពិសោធន៍ទេសចរណ៍ចម្រុះ រួមមាន បេតិកភណ្ឌវប្បធម៌អង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ កោះនានា និងទេសចរណ៍ធម្មជាតិ និងសហគមន៍ ដែលកំពុងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានតម្លៃខ្ពស់ ដូចជា ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មយាត្រាព្រះពុទ្ធសាសនា ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខុមាលភាព (Wellness Tourism) ទេសចរណ៍ MICE ទេសចរណ៍សហគមន៍ និងទេសចរណ៍ច្នៃប្រឌិត។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពសំខាន់ៗ ចំនួន៥ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖ ការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ការអភិវឌ្ឍខ្សែទេសចរណ៍រួម ជាពិសេសទេសចរណ៍បេតិកភណ្ឌ និងធម្មយាត្រាព្រះពុទ្ធសាសនា ការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស ការពង្រឹងការផ្សព្វផ្សាយឌីជីថល និងការរក្សាកិច្ចសន្ទនា និងកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា ព្រមទាំងការរៀបចំវីដេអូផ្សព្វផ្សាយរួមក្រោមយុទ្ធនាការ «ប្រទេសពីរ គោលដៅមួយ» ដែលនឹងរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសអញ្ជើញ និងស្វាគមន៍ប្រជាជន និងភ្ញៀវទេសចរមីយ៉ាន់ម៉ា មកទទួលយកបទពិសោធន៍ថ្មីៗនៅកម្ពុជា តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង ឆ្នាំ២០២៦» ដែលជាឱកាសស្វែងយល់ពីភាពស្រស់ស្អាតនៃធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍អេកូ ទេសចរណ៍សុខុមាលភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
សូមជម្រាបជូនថា កម្មវិធី «Myanmar-Cambodia Tourism Promotion Roadshow» គឺជាវេទិកាដ៏សំខាន់សម្រាប់ស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូអាជីវកម្មថ្មីៗ និងជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងកម្ពុជា និងមីយ៉ាន់ម៉ា សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងវិបុលភាពរួមក្នុងតំបន់អាស៊ាន។
កម្មវិធីទី៩ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។