马德望省三洛县4公里沥青路完工 跨部门验收工作已启动










分类基础设施
事件时间2026-08-05
地点马德望省三洛县
来源柬埔寨通讯社
发布时间2026/08/05 12:56
详情描述
2026年8月5日,马德望省三洛县举行了一项农村基础设施工程的验收工作。柬埔寨农村发展部常务国务秘书钦绍基(Chhim Sothey)率领跨部门委员会,对该县境内的一条新建沥青道路进行了质量评估与验收。
该道路工程全长4000米,路面宽6米,两侧各设有0.5米宽、0.2米厚的碎石路肩。配套设施包括一座长18米、宽8米的混凝土桥梁,以及一组三孔圆管涵和道路标识牌。道路连接了三洛县的奥查布村至奔伦村,途经占卡杰乡与三洛乡。
此次工程由内政部后勤与财务总局下属的建设与工程部门负责施工。验收工作由农村发展部与经济和财政部共同参与,成员包括农村发展部国务秘书谢顺(Chea Srun)及相关部门代表。在听取技术汇报并实地检查后,跨部门委员会已正式同意接收该工程,并完成了质量评估工作。
该项目旨在完善当地农村交通网络,改善居民出行条件,并提升农产品运输效率,以支持农村地区的经济发展。
📋 简要摘要 ▸
马德望省三洛县全长4000米、宽6米的双层沥青路工程已完工。该项目包含一座18米长混凝土桥梁及配套排水设施,连接奥查布村至奔伦村。跨部门验收委员会已对工程质量进行评估,旨在提升当地农村交通网络及农产品运输能力。
📋 完整原文 ▸
ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ នៅស្រុកសំឡូត
(ខេត្តបាត់ដំបង) នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម និងកម្រាស់ ០,២ម សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៨ម ទទឹង ៨ម លូមូលមុខបីចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លង ស្ថិតនៅពីភូមិអូរច្រាប ទៅភូមិបឹងរុន ឃុំចំការចេក និងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តដោយនាយកដា្ឋនស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពី ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងតំណាងអង្គភាពលទ្ធកម្ម និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។
ទន្ទឹមនេះ ឯកឧត្តម ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ហើយពួកគាត់បង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាឡើងស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ** **ឆ្នាំ២០២៥**-**២០៣៥** **មានបេសកកម្មប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន** **សមធម៌** **និងចីរភាព** **និងមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់** **មានសុខភាពមាំមួន** **រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព** **និងមានសេចក្តីថ្លៃថ្នូរ** **ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានចាត់ទុកការស្ថាបនា ការស្តារ ថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជាការវិនិយោគដ៏ចាំបាច់ ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទ មានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផ្លូវគឺជាសរសៃឈាមបម្រើដល់សេដ្ឋកិច្ចផងដែរ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាពទទួលយក និងវាយតម្លៃបញ្ចប់សុពលភាពផ្លូវខាងលើ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia