柬埔寨发展理事会会晤新加坡企业发展局 聚焦农业投资合作




分类经济
事件时间2026-05-07 07:00
地点金边香格里拉酒店
来源柬埔寨发展合作委员会
发布时间2026/05/07 10:42
详情描述
2026年5月7日上午7时,柬埔寨发展理事会秘书长谢武提在金边香格里拉酒店与新加坡企业发展局代表G. Jayakrishnan举行工作早餐会。此次会晤旨在加强柬埔寨与新加坡在投资领域的双边合作。
谢武提在会上介绍了柬埔寨当前的投资环境,并指出政府已出台多项优惠及灵活的法律法规,以提升对外国投资者的吸引力。他建议新加坡企业发展局发挥桥梁作用,向新加坡投资者推介柬埔寨的投资潜力,重点聚焦农业及农工业领域,特别是橡胶、腰果及木材加工业。通过在这些领域开展投资,旨在建立产业链并提升柬埔寨产品的出口能力。
新加坡企业发展局东南亚市场负责人G. Jayakrishnan对柬埔寨的经济发展表示认可,并表示将积极推动新加坡企业考察柬埔寨的农业及农工业投资机会。双方均表示,将致力于深化两国在相关领域的投资合作。
📋 简要摘要 ▸
柬埔寨发展理事会秘书长谢武提与新加坡企业发展局代表G. Jayakrishnan举行工作早餐会。双方重点讨论了吸引新加坡投资者进入柬埔寨农业及农工业领域,特别是橡胶、腰果及木材加工业,旨在通过产业链升级提升柬埔寨出口能力。
📋 完整原文 ▸
ជំនួបពិសាអាហារការងារពេលព្រឹកជាមួយស្ថាប័ន Enterprise Singapore
---
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឆ្លៀតឱកាសចូលរួមវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃស្ថាប័ន Enterprise Singapore ដែលដឹកនាំដោយ លោក G. Jayakrishnan នាយកគ្រប់គ្រងទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Shangri-La Phnom Penh។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជា។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមភាគី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដែលមានលក្ខណៈអនុគ្រោះ, បត់បែន, និងផ្ដល់នូវឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់វិនិយោគិនបរទេស។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យភាគី Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ, ស្វាយចន្ទី, និងឧស្សាហកម្មឈើដាំ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃបន្ថែម និងបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។
ជាការឆ្លើយតប លោក G. Jayakrishnan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះវឌ្ឍនភាពជាវិជ្ជមាននៃសង្គម សេដ្ឋកិច្ចកម្ពុជា។ លោកបានទទួលយកនូវសំណើរបស់ភាគីកម្ពុជាក្នុងការបន្តផ្សព្វផ្សាយ និងជំរុញឱ្យធុរជនសិង្ហបុរីមកសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងវិស័យសក្តានុពលដទៃទៀត។ ជាមួយគ្នានេះ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តផ្តល់នូវកិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅដល់វិនិយោគិនសិង្ហបុរី។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/) 💳 [Telegram](https://t.me/cib_cdc_cambodia)