德崇国际机场警察局表彰羽毛球赛获奖警员 鼓励全员健身










分类警务动态
事件时间2026-06-01 08:00
地点德崇国际机场
来源德崇国际机场海关
发布时间2026/06/01 21:42
详情描述
2026年6月1日上午8时,德崇国际机场警察局局长苏提(Sok Thea)举行座谈会,对在东南亚警察羽毛球锦标赛中取得优异成绩的警员进行表彰。
此次获奖警员在由柬埔寨国家体育资源发展中心举办的“2025年第二届苏速卡副总理杯”东南亚警察羽毛球锦标赛中,凭借顽强拼搏的精神斩获金牌。
苏提局长在会上对获奖警员的竞技表现表示赞赏,并对他们为单位争得荣誉给予肯定。他要求获奖警员继续保持训练状态,并将体育竞技中的拼搏精神转化为实际行动,进一步强化机场安保工作。
此外,苏提局长鼓励德崇国际机场警察局全体警员积极参与体育锻炼,通过运动保持身体健康,以更充沛的精力投入到日常安保服务中。
📋 简要摘要 ▸
德崇国际机场警察局局长苏提于6月1日举行座谈会,表彰在东南亚警察羽毛球锦标赛中获得金牌的警员。局长对警员的拼搏精神表示赞赏,并鼓励全体警员积极参与体育锻炼,以增强体质并提升机场安保服务水平。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញសំណេះសំណាលជាមួយ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទទួលបានពានរង្វាន់ និងមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងនូវការកោតសរសើរចំពោះសមត្ថភាពរបស់ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោរបស់យើង ដែលបានខិតខំប្រកួតប្រជែងតស៊ូយ៉ាងស្វិតស្វាញរហូតទទួលបានពានរង្វាន់និងមេដាយ និងលទ្ធផលល្អគួរជាទីគាប់ចិត្ត។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានណែនាំឲ្យកីឡាកររបស់យើងខិតខំហ្វឹកហាត់និងពង្រឹងសុវត្ថិភាពថែមទៀត។ ជាមួយគ្នានោះ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc