农林渔业部讨论洞里萨湖渔业犯罪打击措施
| 分类 | 执法行动 |
|---|---|
| 事件时间 | 2026年4月4日 |
| 事件地点 | 洞里萨湖地区 |
| 发布时间 | 2026-04-04 17:46 |
新闻摘要
国务秘书潘帕利卡主持会议,与军方及相关部门协调,共同商讨加强打击洞里萨湖非法捕捞活动的执法措施。
📄 完整原文 ▶ 查看原文 →
ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ==================== នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប។ កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសប្រចាំខេត្តសៀមរាប-បាត់ដំបង លោកវរសេនីយ៍ទោ ជា ថុល តំណាងយោធភូមិភាគទី៥ លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងក្រុមការងារពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវការថ្លែងអំណរគុណនិងការផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជូនដល់កងកម្លាំងកងទ័ព ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិ។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានធ្វើការពិភាក្សាលើកិច្ចការងារទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១-ការធ្វើនេសាទដោយឧបករណ៍ លបរ៉ាវ ក្រុមការងារបានសម្រេចឱ្យអ្នកនេសាទរុះរើចេញពីក្នុងកក់ឱ្យអស់ក្រោយបុណ្យចូលឆ្នាំខ្មែរ ត្រូវមានគម្លាត ១០០ម៉ែត្រ ចន្លោះពីរបាំងមួយទៅរបាំងមួយទៀត និងមិនអនុញ្ញាតឱ្យដាក់បន្តគ្នាដាច់ខាត។ ២-បន្តចូលរួមជាប្រចាំក្នុងកិច្ចការពារទប់ស្កាត់នឹងបង្រ្កាបបទល្មើសជលផល ជាពិសេសការនេសាទដោយឧបករណ៍ឆក់ និងការការពារកន្លែងអភិរក្សជលផល។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារចម្រុះ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលតែងតែចុះល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃផងដែរ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/ | [Facebook](https://web.facebook.com/maff.gov.kh/ | [Youtube](https://www.youtube.com/@-maff2 | [Telegram](https://t.me/maff_gov_kh)