柬埔寨国公省特拉邦隆乡在印度政府援助下宣布为“无地雷乡”
| 分类 | 社会 |
|---|---|
| 事件时间 | 2026年4月2日上午 |
| 事件地点 | 国公省国公县特拉邦隆乡 |
| 发布时间 | 2026-04-02 14:34 |
新闻摘要
柬埔寨地雷行动机构与印度大使共同宣布国公省特拉邦隆乡完成排雷工作,标志着当地安全与生活水平的提升。
📄 完整原文 ▶ 查看原文 →
អបអរសាទរ! ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា (AKP) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង អញ្ជើញអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ តាងនាមឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខេត្តកោះកុង ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ។ ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សម្តែងនូវអំណរគុណជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា សមិទ្ធផលនៃការបោសសម្អាតមីន មិនអាចកើតមានឡើងបានឡើយបើគ្មាន សន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានតាមរយៈ គោលនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ សន្តិភាពនេះ បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការអនុវត្តការងារបោសសម្អាតមីន និងការស្តារឡើងវិញនូវការអភិវឌ្ឍនៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម។ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse ([Twitter](https://twitter.com/kampucheapresse 🌐[Instagram](https://www.instagram.com/akp_news/ 🌐[TikTok](https://www.tiktok.com/@agencekampucheapresse 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured #CambodiaWantsPeace #JusticeForCambodia