柬埔寨国王诺罗敦·西哈莫尼赴华接受前列腺癌手术治疗

分类政务新闻
事件时间2026年4月18日
地点中国北京
来源金边皇家大学
发布时间2026/04/19 09:32
详情描述
柬埔寨国王诺罗敦·西哈莫尼因患前列腺癌,需前往中国北京接受手术治疗。
根据金边皇家大学发布的公告,国王将于2026年4月18日起在北京进行手术。术后,国王将在当地停留一段时间,以进行后续的病情监测、检查及康复治疗。
金边皇家大学全体领导、教职员工及学生对此表示关切,并共同祈愿国王手术顺利,早日康复,恢复健康体魄,继续庇佑柬埔寨国民。
📋 简要摘要 ▸
金边皇家大学全体师生发布公告,对柬埔寨国王诺罗敦·西哈莫尼患前列腺癌需赴中国北京接受手术治疗表示关切。国王将于2026年4月18日起在华进行手术及后续康复治疗。校方及师生共同祈愿国王手术顺利,早日康复,继续庇佑柬埔寨国民。
📋 完整原文 ▸
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និស្សិត ទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាត (prostate cancer) របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីនៃព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា និងប្រសិទ្ធពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទទួលការព្យាបាលព្រះរោគ ដោយវះកាត់បានដោយជោគជ័យ និងជាសះស្បើយ១០០ភាគរយ ព្រមទាំងទទួលបាននូវព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួនដូចដើមវិញ ដើម្បីព្រះអង្គបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុសាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ចប្រកបដោយស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕
#RUPP