移民总局举办反人口贩运培训 提升一线识别能力










来源德崇国际机场海关
发布时间2026/08/17 20:43
详情描述
2026年8月17日,柬埔寨移民总局在德崇国际机场举行了主题为“人口贩运风险人群识别与保护”的专业培训课程。本次培训由移民总局主办,并获得澳大利亚驻柬埔寨大使馆及亚洲基金会的支持与合作。
该课程旨在强化一线执法人员的专业技能,重点提升对人口贩运风险的识别能力,确保边境安全。培训内容涵盖了识别受害者风险的专业指标、相关法律程序与操作指南,以及如何有效预防人口贩运与强迫劳动事件。通过系统性学习,参训人员将掌握识别潜在受害者并提供及时救助的规范化流程。
本次培训的对象为移民总局的一线执法人员及骨干教师,共有80名学员参加。培训地点设在德崇国际机场会议室,课程费用全免。此次活动是柬埔寨在国家与国际层面加强执法能力建设的重要举措,旨在通过提升基层官员的业务水平,实现对人口贩运犯罪的精准打击与受害者的有效保护。
📋 简要摘要 ▸
移民总局在德崇国际机场举办反人口贩运培训,重点提升执法人员对高风险人群的识别与保护能力,并与澳大利亚大使馆及亚洲基金会开展合作。
联系方式
电话018-***-00
Telegramhttps://t.me/***
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានកិច្ចសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការមូលនិធិអាស៊ី(The Asia Foundation) ក្រុមការងារបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណ និងកិច្ចការពារបុគ្គលដែលមានហានិភ័យរងគ្រោះដោយសារការជួញដូរមនុស្ស» ដល់ក្រុមការងារគ្រូបង្គោល និងបណ្តុះបណ្តាលបន្ត ដល់មន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៅសាលប្រជុំនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីបើកវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Sam Klitscher លេខាធិការទី១ ផ្នែកអន្តោប្រវេសន៍ និងការពារព្រំដែន នៃស្ថានទូតអូស្ត្រាលី និងឯកឧត្តម ឧត្តមសេនីយ៍ទោ លូ រ៉ាបូ អគ្គនាយករង និងប្រធានក្រុមការងារបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកជំទាវឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកឧត្តមសេនីយ៍ទោ ស៉ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយប៉ុស្តិ៍ស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងមានការចូលរួមដោយគ្រូបង្គោល និងសិក្ខាកាមចំនួនសរុប ៨០នាក់។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណ និងកិច្ចការពារបុគ្គលដែលមានហានិភ័យរងគ្រោះដោយសារការជួញដូរមនុស្ស» គឺជាកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន និងអាជ្ញាធរ ក្នុងការទប់ស្កាត់ ការកំណត់សញ្ញាគ្រោះថ្នាក់ និងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ គោលបំណងសំខាន់ៗពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ។ យល់ដឹងពី គោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ។ ស្វែងរក និងទប់ស្កាត់ឧប្បត្តិហេតុនៃការជួញដូរមនុស្ស និងការំលោភបំពានកម្លាំងពលកម្ម ៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc