柬埔寨卫生部出席国际艾滋病会议 探讨项目可持续性





发布时间2026/08/04 13:53
详情描述
2026年7月30日,柬埔寨卫生部国家艾滋病、皮肤病及性病中心主任乌威查(Ouk Vichea)出席了在巴西里约热内卢举行的第26届国际艾滋病会议(AIDS 2026)。
此次会议期间,乌威查受邀在由克林顿健康倡议组织(CHAI)主办的专题会议上担任演讲嘉宾。该专题会议主题为“行动中的韧性:援助减少背景下政府主导的艾滋病防治项目可持续性策略”,旨在探讨各国如何通过强化政府主导权,应对国际援助减少带来的挑战,并确保艾滋病防治工作的持续开展。
乌威查在会上分享了柬埔寨在维持艾滋病防治项目可持续性方面的经验。重点包括:保持艾滋病防治成果超过“95-95-95”目标;制定并实施艾滋病项目可持续性与过渡路线图;以及积极筹备引入Lenacapavir等新型艾滋病预防技术。此外,双方还就相关政策框架、融资机制以及如何确保医疗服务获取的公平性与可持续性进行了交流。
📋 简要摘要 ▸
柬埔寨卫生部代表出席在巴西举行的第26届国际艾滋病会议,分享政府在外部援助减少背景下,如何通过自主策略维持艾滋病防治项目的经验。
📋 完整原文 ▸
វេទិកាពិសេស (Satellite Session) ក្រោមប្រធានបទ «Resilience in Action: Government-Led Strategies for Sustaining HIV Programs as Aid Declines» ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ លើកទី២៦ (AIDS 2026) នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
——
សាធារណរដ្ឋសហព័ន្ធប្រេស៊ីល៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាពិសេស (Satellite Session) ដែលរៀបចំដោយអង្គការ Clinton Health Access Initiative (CHAI) ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីជំងឺអេដស៍ លើកទី២៦ (AIDS 2026) នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «Resilience in Action: Government-Led Strategies for Sustaining HIV Programs as Aid Declines» ដោយមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាប្រទេសអំពីការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពកម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍ និងការឆ្លើយតបចំពោះការថយចុះនៃជំនួយអន្តរជាតិ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បានធ្វើបទអន្តរាគមន៍ចែករំលែកបទពិសោធន៍របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានិរន្តរភាពនៃកម្មវិធីអេដស៍ ជាពិសេសការរក្សាសមិទ្ធផលលើសគោលដៅ ៩៥-៩៥-៩៥ ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីនិរន្តរភាព និងអន្តរកាលនៃកម្មវិធី (Sustainability and Transition Roadmap) ព្រមទាំងការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបង្ការមេរោគអេដស៍ថ្មីៗ ដូចជា Lenacapavir រួមទាំងការពិចារណាលើគោលនយោបាយ យន្តការហិរញ្ញប្បទាន និងការធានាលទ្ធភាពទទួលបានសេវាប្រកបដោយសមធម៌ និងនិរន្តរភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)