Kao Choulong招聘内外勤销售人员 需相关经验

公司Kao Choulong
地点金边
薪资面议
类型全职
发布时间2026/09/17 08:44
职位描述
Kao Choulong现面向金边地区招聘销售人员,旨在扩充销售团队以提升业务表现。本次招聘共计4个名额,具体包括2名内勤销售及2名外勤销售。
岗位职责:
内勤销售主要负责处理日常销售业务、维护客户关系及跟进订单进度;外勤销售需负责市场拓展、实地拜访客户及执行销售任务。
任职要求:
应聘者需具备相关行业销售经验,能够胜任岗位职责要求,具备良好的沟通能力与执行力。
薪资福利:
薪资待遇采取面议方式,具体根据应聘者的工作经验及能力水平进行评估。
工作地点:
金边。
工作性质:
全职。
📋 简要摘要 ▸
Kao Choulong中心招聘2名内勤销售及2名外勤销售,欢迎有志之士通过Telegram投递简历。
联系方式
电话096-***-87
Telegram@Sim***
📋 完整原文 ▸
អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ជាខួបលើកទី៣ ដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ ដែលជាអតីតរាជធានី «លិង្គបុរ» ឬ «ឆោកគគ៌្យរ» នៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ ដោយត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងកំឡុងពេលដែលទ្រង់បានផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកកាន់តំបន់កោះកេរ។
មរតកដូនតាដ៏អស្ចារ្យនេះ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។ «រមណីយដ្ឋានប្រាសាទកោះកេរ» មានទំហំផ្ទៃដីសរុបជាង ៨,៧០០ហិកតា។ លក្ខណៈពិសេសនៃប្រាសាទកោះកេរ ឬប្រាសាទធំ គឺមានរាងជាប្រាសាទភ្នំ កម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកចេញជា ៧ថ្នាក់ បីដូចជាមហាចេតិយដ៏ស្កឹមស្កៃ បែរមុខទៅរកស្រុកអង្គរឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ ៥៥កាំ។ តាមថ្នាក់នីមួយៗមានកម្ពស់ ៥ម៉ែត្រ និងមានផ្ទៃរាបចន្លោះថ្នាក់ប្រមាណ ២ម៉ែត្រ។ នៅលើកំពូលប្រាសាទ មានរូបចម្លាក់គ្រុឌធំៗជាច្រើនកំពុងសម្ដែងរិទ្ធិទ្រនូវសិវលិង្គ «ត្រីភូវនេស្វរៈ» ហើយនៅក្បែរនោះ ក៏មានមាត់រន្ធអណ្តូងមួយ ទំហំ ៤x៤ម៉ែត្រ ផងដែរ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារ និងលើកតម្លៃមរតកដូនតាដ៏ឧត្តុង្គឧត្តមមួយនេះ ឱ្យបានស្ថិតស្ថេរចិរកាល ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិ ជីវភាពប្រជាពលរដ្ឋ និងការបង្កើនមោទនភាពជាតិនៅលើឆាកអន្តរជាតិ។