金边普里巴塞国际学校表彰115名优秀学生
地点金边堆谷区
来源CN123
发布时间2026/08/31 19:02
详情描述
普里巴塞国际学校位于金边市堆谷区,近期举办了2025-2026学年度表彰大会,旨在鼓励中小学生的学习积极性。在本次活动中,校方共为115名表现优异的学生颁发了证书与奖状,以肯定他们在学业上的努力与成就。
该校在教学过程中坚持双语教育模式,并将教育重点明确聚焦于知识与道德的同步培养。校方强调,学校致力于提升教育质量,在传授学科知识的同时,高度重视学生在道德、礼仪、品行及仁爱精神方面的塑造。
学校负责人表示,学生取得的学业成果不仅是个人的荣誉,也是家庭的骄傲,更是推动柬埔寨人力资源高质量发展的关键。通过此类表彰活动,学校希望进一步激发学生的学习动力,培养兼具专业知识与良好道德素养的综合型人才。出席本次活动的包括学校管理层、教师代表、学生家长及当地相关负责人。
📋 简要摘要 ▸
普里巴塞国际学校近期举办年度表彰大会,为115名优秀学生颁发证书,强调知识与道德教育并重。
📋 完整原文 ▸
សាលាអន្តរជាតិប្រាយវេ សាខាបាសិទ្ធ ប្រគល់វិញ្ញាបនបត្រជូនសិស្សឆ្នើម ១១៥នាក់ ដោយផ្ដោតធំលើ «ចំណេះដឹង និងសីលធម៌»
-------------------------
សាលាអន្តរជាតិប្រាយវេ សាខាភ្នំបាសិទ្ធ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សឆ្នើមចំនួន ១១៥នាក់ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសាលា ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះដ៏មានអត្ថន័យនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ជួប នី នាយកសាលាអន្តរជាតិប្រាយវេ សាខាបាសិទ្ធ និងភរិយា ដោយមានការអញ្ជើញចូលរួមពី លោក ផាន ភ័ន ប្រធានយុវជនសង្កាត់ពន្សាំង លោក ហ៊ុយ សាវឿន ហៅឌេល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះ លោកនាយកសាលាបានលើកឡើងពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្នុងការអភិវឌ្ឍគុណភាពអប់រំ ដោយផ្តោតសំខាន់ជាពិសេសទៅលើ សីលធម៌ សុជីវធម៌ គុណធម៌ និងព្រហ្មវិហារធម៌។ ជាមួយគ្នានេះ លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូព្យាយាមរបស់សិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់រៀនសូត្ររហូតទទួលបានលទ្ធផលជាទីមោទនៈ។
ភាពជោគជ័យនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានគុណភាព ប្រកបដោយចំណេះដឹង និងសីលធម៌។
ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ដោយក្មួយៗសិស្សានុសិស្សបានឡើងទទួលយកសមិទ្ធផលការសិក្សារៀងៗខ្លួន ក្រោមការអបអរសាទរ និងក្តីរំភើបពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលដែលបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃនេះ៕