柬埔寨与乌兹别克斯坦联合举办全球劳工与社保高层会议










分类国际合作
事件时间2026-06-11
地点瑞士日内瓦
来源柬埔寨劳工部
发布时间2026/06/12 14:06
详情描述
2026年6月11日,柬埔寨劳工部部长兴索在瑞士日内瓦出席第114届国际劳工大会期间,与乌兹别克斯坦共同主持了关于“公正转型下的体面劳动与社会保障全球催化剂”高层会议。
会议指出,面对全球经济波动、气候变化、技术变革、人口结构调整及地缘政治带来的多重挑战,劳动力市场与社会保障体系正承受巨大压力。与会各方达成共识,认为应对上述挑战不能仅依靠单一领域的政策,必须通过多边合作、整合性政策及全球团结,推动可持续发展。
兴索在会上表示,全球催化剂倡议是应对当前全球危机的关键动力。他强调,投资于体面劳动、社会保障及人力资源开发,是提升国家韧性、生产力及实现经济可持续增长的战略基础。
对于柬埔寨而言,相关议题与政府的“五角战略”第一阶段高度契合。柬埔寨已正式批准《全球催化剂框架下2025-2028年路线图》,旨在通过政府与社会各界的共同参与,推动体面就业创造及包容性社会保障体系建设。该路线图涵盖了政策制定、劳动力市场预测、政策协调及可持续融资机制,旨在提升柬埔寨的国际竞争力及社会经济韧性。
此次会议通过多边对话,旨在推动国内劳工政策与国际标准接轨,并进一步提升柬埔寨在国际劳工事务中的参与度。
📋 简要摘要 ▸
柬埔寨劳工部部长兴索在瑞士日内瓦与乌兹别克斯坦共同主持全球催化剂高层会议,探讨劳工就业与社会保障体系。会议强调通过多边合作应对全球经济与气候变化对劳动力市场的冲击,并重申柬埔寨将人力资源开发作为国家发展核心的战略方向。
📋 完整原文 ▸
កម្ពុជា-អ៊ូសបេគីស្ថាន សហការរៀបចំកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌
(ទីក្រុងហ្សឺណែវ)៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពី កាតាលីករសកល (GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលសហការរៀបចំដោយប្រទេសកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ ក្នុងប្រទេសស្វ៊ីស។ កិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំងពីការយល់ឃើញរួមថា អនាគតនៃការងារ កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចដោះស្រាយបានទៀតទេតាមរយៈវិធីសាស្ត្រដាច់ដោយឡែកតាមវិស័យនីមួយៗ។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុក កាតាលីករសកលស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌នេះថា ជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងបរិបទវិបត្តិសកល ខណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញ។
នាឱកាសនោះ ឯកឧត្តមបានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួល និងភាពមិនប្រាកដប្រជា។ ផលប៉ះពាល់សេដ្ឋកិច្ច និងជំងឺរាតត្បាត ភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ការរំខានពីបច្ចេកវិទ្យា ការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាសាស្ត្រ ការកើនឡើងនៃវិសមភាព និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាសេដ្ឋកិច្ច កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការងារ និងប្រព័ន្ធគាំពារសង្គម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងបរិបទនេះ កាតាលីករសកល មិនត្រឹមតែជាគំនិតផ្តួចផ្តើមដែលកើតឡើងទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តដ៏សំខាន់មួយនៃការគិតគូរផ្នែកអភិវឌ្ឍន៍ផងដែរ ដែលទទួលស្គាល់ថា ការវិនិយោគលើការងារសមរម្យ កិច្ចគាំពារសង្គម និងធនធានមនុស្ស គឺជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ភាពធន់ ផលិតភាព សាមគ្គីភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្រាប់កម្ពុជា អាទិភាពទាំងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅចំណុចកណ្តាលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិកម្ពុជាបានប្តេជ្ញាចិត្តដ៏រឹងមាំលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកកិច្ចគាំពារសង្គម និងកំណើនប្រកបដោយបរិយាបន្ន។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើជំនាញ សមត្ថភាពទទួលបានការងារ និងកិច្ចគាំពារសង្គម គឺជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែងជាតិ និងភាពធន់សេដ្ឋកិច្ចសង្គមរយៈពេលវែង។
កម្ពុជាបានអនុម័តជាផ្លូវការនូវផែនទីបង្ហាញផ្លូវ(Roadmap)ក្រោមក្របខ័ណ្ឌ កាតាលីករសកល ឆ្នាំ២០២៥-២០២៨ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងកម្រិតខ្ពស់បំផុតនៃរាជរដ្ឋាភិបាលក្នុងការជំរុញការបង្កើតការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។ ផែនទីបង្ហាញផ្លូវនេះ ប្រកាន់យកវិធីសាស្ត្រចូលរួមទាំងរដ្ឋាភិបាល និងសង្គមទាំងមូល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព និយោជក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសង្គមស៊ីវិល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ លើសពីនេះ ផែនទីបង្ហាញផ្លូវនេះ ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង ការព្យាករទីផ្សារការងារ ភាពស៊ីចង្វាក់គ្នានៃគោលនយោបាយ និងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។
ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តដល់ដៃគូទាំងអស់សូមឱ្យបន្តពង្រឹងការគាំទ្រដល់ប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះដើម្បីប្រមូលផ្តុំការវិនិយោគជំរុញការផ្លាស់ប្តូរ លើកកម្ពស់ការចែករំលែកចំណេះដឹង និងនវានុវត្តន៍ និងពង្រឹងស្មារតីសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីជំរុញអនាគតការងារប្រកបដោយបរិយាបន្ន ភាពធន់ ចីរភាព និងផ្តោតលើមូលធនមនុស្សជាស្នូលកាន់តែខ្លាំងឡើង។
ទន្ទឹមនឹងនេះ ភាគីអ៊ូសបេគីស្ថាន និង ILO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ និងសហប្រធាននៃកិច្ចប្រជុំនេះ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជា ក្នុងការប្រែក្លាយ កាតាលីករសកល ពីគំនិតផ្តួចផ្តើមសកល ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ការងារសមរម្យ ការគាំពារសង្គម និងអន្តរកាលយុត្តិធម៌៕
#MLVT #HENGSour