洪玛奈出席第21届鱼类节 强调渔业可持续发展战略

洪玛奈出席第21届鱼类节 强调渔业可持续发展战略
分类政府
事件时间2026-07-01 08:00
地点柴桢省
来源柬埔寨通讯社
发布时间2026/07/01 14:40

详情描述

2026年7月1日上午8时,柬埔寨首相洪玛奈在柴桢省出席第21届鱼类节。 洪玛奈在活动中表示,政府始终将农业视为国家之本,并将渔业定义为国家的蛋白质生产引擎。鱼类节的设立旨在向民众及渔民宣传保护渔业资源的重要性,提升社会对可持续捕捞与水产养殖的意识,确保渔业资源能够持续造福后代。政府规定禁渔期,旨在为鱼类提供产卵、繁殖及生长的空间,从而保障粮食安全并稳定渔民的日常收入。 政府已制定多项渔业发展战略,包括2015年至2024年的渔业深度改革政策,通过废除渔场承包制,将管理权移交给渔业社区;实施水产养殖发展战略,以减轻天然捕捞压力并保障市场供应;执行2020年至2029年的渔业资源管理与保护战略,重点修复生态系统及保护产卵地。此外,政府还通过渔业部门战略框架,从捕捞、养殖、加工及贸易三个维度推动产业发展,并积极开拓农渔产品出口市场,以稳定生产者收入。 针对渔业面临的栖息地丧失、气候变化及过度捕捞等挑战,政府正采取系统性应对措施,包括加强渔业法执法力度、增加巡逻以打击非法捕捞、建立并保护渔业保护区、强化渔业社区参与、推进渔业资源监测数字化,以及加强与湄公河流域国家及国际组织的科研合作。 洪玛奈呼吁全国民众及渔民积极参与渔业资源的保护与开发,并强调必须严格遵守法律,仅使用合法渔具进行捕捞。
📋 简要摘要 ▸
洪玛奈总理在柴桢省出席第21届鱼类节时表示,政府将农业视为国家之本,渔业为蛋白质来源。政府已制定多项战略,包括渔业改革、水产养殖推广及生态保护,旨在保障粮食安全并提升渔民收入。
📋 完整原文 ▸
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម ជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» (AKP) នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅខេត្តស្វាយរៀង។ ថ្លែងក្នុងពិធី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី១ ខែកក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់​​គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង, ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង។ ម្យ៉ាងទៀត, ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន, បន្តពូជ និងលូតធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់, និង សម្បូណ៌ទៅដោយមីក្រូសារធាតុ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ; យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ; ផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និង ការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី, និង ការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និងតំបន់ឆ្នេរ; និង ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣ សសរស្តម្ភចម្បង គឺ ជលផល, វារីវប្បកម្ម, និង ការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានខិតខំចរចាបើកច្រកទីផ្សារលក់កសិផល និងជលផល ដើម្បីបង្កើតច្រកនាំចេញ និងធានាស្ថិរភាពតម្លៃជូនប្រជាកសិករ និងប្រជានេសាទ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះស្រាយ ជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល ដូចជា៖ ការបាត់បង់ជម្រក, ការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសកម្រិត, តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយបង្កើនការល្បាត និង ទប់ស្កាត់បទល្មើសនេសាទ, និងការគោរព និងអនុវត្តតាមរដូវបិទនេសាទ; ការបង្កើត និងការពារតំបន់អភិរក្សជលផល ដោយស្តារ និងការពារទីជម្រកធម្មជាតិ; ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយបង្កើត និងពង្រឹងតួនាទីសហគមន៍នេសាទ, និងការអប់រំ និងផ្សព្វផ្សាយ; ការពង្រឹងប្រព័ន្ធតាមដានធនធានជលផល ដោយធ្វើឌីជីថលូបនីយកម្ម; និង ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ, អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។ ជាទីបញ្ចប់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេស ប្រជានេសាទ ឱ្យចូលរួម ថែរក្សា, ការពារ, អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត, និងសូមគិតថា «ការអនុវត្តច្បាប់ គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ, ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និងកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា»៕ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia