中柬合作开展儿童心脏病筛查项目 覆盖暹粒与磅湛

分类医疗
事件时间2026-08-17至2026-08-28
地点暹粒、磅湛
来源柬埔寨卫生部
发布时间2026/09/03 10:12

详情描述

2026年8月17日至8月28日,柬埔寨卫生部联合湄公学院及中国云南阜外医院,在暹粒省和磅湛省开展“湄公河儿童心脏护理项目”(MCHC)。 该项目分为两个阶段进行:暹粒省的活动时间为8月17日至8月21日,磅湛省的活动时间为8月24日至8月28日。参与人员包括来自暹粒、磅湛、贡布及茶胶省的卫生部门领导、官员及医务人员。技术指导由柬埔寨卡尔梅特医院、柬中友谊医院(戈萨医院)以及中国云南阜外医院的专家共同提供。 项目旨在提升卫生官员在儿童先天性心脏病筛查、诊断、数据记录及后续追踪方面的专业能力。培训内容涵盖基层医疗机构在早期发现心脏病中的作用、儿童心脏健康评估、心脏听诊、超声心动图检查以及校园筛查的质量控制。 在本次活动中,项目组共对暹粒和磅湛两省的约2万名儿童进行了筛查,其中超过700名儿童接受了超声心动图检查。此次行动旨在通过加强国家及地方卫生官员的业务能力,改善柬埔寨儿童的健康状况。
📋 简要摘要 ▸
柬埔寨卫生部与中国云南阜外医院合作,在暹粒和磅湛开展儿童先天性心脏病筛查与培训项目。
📋 完整原文 ▸
កម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។ —— ខេត្តសៀមរាប និងខេត្តកំពង់ចាម៖ ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថានមេគង្គ (Mekong Institute) និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។   កម្មវិធីនៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងបន្តអនុវត្តនៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីទាំងពីរនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពត និងតាកែវ ដោយមានការសហការណែនាំជំនាញបច្ចេកទេសពីវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន។   កម្មវិធីនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីសុខាភិបាល ក្នុងការរកឃើញដំបូង ការពិនិត្យស្រាវជ្រាវ ការបញ្ជូន ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ និងការតាមដានកុមារដែលរកឃើញថាមានជំងឺបេះដូងពីកំណើត។ ប្រធានបទសំខាន់ៗរួមមាន តួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការរកឃើញជំងឺឱ្យបានឆាប់ ការវាយតម្លៃសុខភាពបេះដូងកុមារ ការពិនិត្យតាមរយៈការស្តាប់សំឡេងបេះដូង ការពិនិត្យអេកូបេះដូង និងការធានាគុណភាពនៃការពិនិត្យស្រាវជ្រាវតាមសាលារៀន ក្នុងខេត្តទាំងពីរ។ ការអនុវត្តចុះពិនិត្យស្រាវជ្រាវរកកុមារ នៅខេត្តសៀមរាប និងខេត្តកំពង់ចាមនេះ បានចំនួនប្រមាណជាង ២ម៉ឺននាក់ និងកុមារទទួលការពិនិត្យ Echocardiography បានចំនួនប្រមាណជាង ៧០០នាក់។ ការអនុវត្តកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកិច្ចសហការដ៏ល្អរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ និងមូលដ្ឋានសុខាភិបាល ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)