洪玛尼捐赠菩萨省贫困家庭新房 改善困难户居住条件
分类民生
事件时间2026-05-19
地点菩萨省克罗县
来源洪玛尼官方频道
发布时间2026/05/22 15:52
详情描述
2026年5月19日,柬埔寨副总理洪玛尼通过代表向菩萨省克罗县的一名贫困寡妇捐赠了一套新房及生活物资,旨在改善其居住条件。
受助者名为泰珍妮(Te Channy),育有两名子女,居住在菩萨省克罗县奔昆杜乡欧安章村。此前,该家庭生活极度困难,原住所仅有部分屋顶,且墙壁缺失、结构破损,无法遮风挡雨。
此次捐赠活动由洪玛尼委派柬埔寨青年联合会(UYFC)常务委员、菩萨省UYFC主席恒速空博士及其团队负责执行。新建成的房屋规格为长4米、宽5米,高度为1.80米,采用锌板屋顶及墙板结构。
除房屋外,捐赠团队还向该家庭提供了大米、调味品(鱼露、酱油、糖、盐、味精)、厨具(锅具、水壶、碗筷、勺子)、被褥(蚊帐、毯子、凉席)及药品等生活必需品,并提供了部分现金资助。物资由菩萨省省长科里达、恒速空博士及社会爱心人士共同捐赠。
📋 简要摘要 ▸
副总理洪玛尼通过代表向菩萨省克罗县的一名贫困寡妇捐赠了一套新房及生活物资。该家庭此前居住条件极差,此次捐赠旨在改善其基本生活环境,并提供大米、药品等必要物资。
📋 完整原文 ▸
តំណាងឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រគល់ផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជូនស្រ្តីមេម៉ាយក្រីក្រ មានផ្ទះអត់ដំបូល និងគ្មានជញ្ជាំងនៅខេត្តពោធិ៍សាត់ ។
ដោយមើលឃើញពីស្ថានភាពក្រីក្រលំបាករបស់បងស្រី តែ ចន្នី ជាស្រ្តីមេម៉ាយកូន២ រស់នៅក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់រកព្រឹកខ្វះល្ងាច និងរស់នៅក្នុងផ្ទះប្រក់ស្លឹកមួយកំណាត់ រកជញ្ជាំងគ្មាន រនូតបាក់ស្ទើរអស់ ទើបលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានចាត់តាំងលោកបណ្ឌិត ហេង សុខគង់ និងសហការីរៀបចំសាងសង់ផ្ទះថ្មីជូនបងស្រី ហើយនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក. ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងជាប្រធានស.ស.យ.ក.ខេត្តពោធិ៍សាត់ អមដំណើរដោយលោក សំ ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ស.ស.យ.ក.ខេត្ត លោក ផៃ ចាន់ដារ៉ា លោក វេត វិសេសបញ្ញា និងលោកស្រី មិត្ត សុភាព អនុប្រធានស.ស.យ.ក ខេត្ត លោក មូល. មុត មេឃុំបឹងកន្ទួត លោកពេញ ពន ប្រធានស.ស.យ.កឃុំបឹងកន្ទួត រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.កខេត្ត និង អាជ្ញាធរភូមិ ប្រជាការពារភូមិ ព្រមទាំងសប្បុរសជន បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នងមានទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ មានកម្ពស់១.៨០ម៉ែត្រ ប្រក់សង្កសី មានស្លាបជញ្ជាំងប្រវែង២ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក. ជូនបងស្រី តែ ចន្នី និងកូនៗសម្រាប់រស់នៅឱ្យបានសមរម្យ។ ក្រៅពីប្រគល់ផ្ទះជូនបងស្រី លោកបណ្ឌិត និងសហការីក៏បានប្រគល់ជូននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះមានដូចជា ឆ្នាំងបាយ ឆ្នាំងសម្ល កំសៀវទឹក កន្ទេល មុង ភួយ កន្ធន់តូចធំ ចានបាយតូច ធំ វែកបាយ វែកសម្ល ស្លាបព្រា បំពង់ទឹកក្តៅ ចានស្រាក់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង នំ និងថ្នាំពេទ្យព្រមទាំងថវិកាមួយចំនួនផងដែរដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ របស់លោកបណ្ឌិតផ្ទាល់ និងសប្បុរសជននានា ។ បងស្រី តែ ចន្នី និងកូនៗមានចិត្តរំភើបត្រេកអររកអ្វីគ្មាន និងបានលើកម្រាមដៃ១០សម្បូងសម្រូងអរគុណដល់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លោកបណ្ឌិត ហេង សុខគង់ លោកអភិបាលខេត្ត និងសប្បុរសជនទាំងអស់ដែលបានសាងសង់ផ្ទះដ៏រឹងមាំ ព្រមទាំងប្រគល់សម្ភារៈប្រើប្រាស់ ស្បៀង និងថវិកាដល់បងស្រី និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទាំងអស់បានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារកុំបីឃ្លៀងឃ្លាតឡើយ ។