贡布送水节3天迎客41万 外国游客仅2289人

分类旅游
事件时间2026-11-23 至 2026-11-25
地点贡布
来源柬埔寨国家电视台
发布时间2026/11/26 12:04
详情描述
贡布省旅游厅代厅长宁奔纳利通报,2026年11月23日至25日送水节三天假期,贡布省共接待游客及民众41万0168人次,其中外国游客仅2289人。客流主要分布在自然景区、旅游社区和龙舟赛活动现场。省政府表示已重点部署景区治安与服务保障,确保节日期间秩序与游客安全。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ភ្ញៀវទេសចរជាង៤១ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី លោក ញ៉ាន់ ប៊ុនណារិទ្ធ បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន ៤១០.១៦៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ២.២៨៩នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទាក់ទាញនានា និងចូលរួមទស្សនាកម្មវិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបានរៀបចំឡើងផងដែរ។
លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថា ភាពទាក់ទាញរបស់ខេត្តកំពត មិនត្រឹមតែស្ថិតនៅលើសម្រស់ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងត្រូវបានបំពេញបន្ថែមដោយសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទេសចរណ៍ថ្មីៗក្នុងទីក្រុង។ ក្នុងនោះមានឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារដែលត្រូវបានរៀបចំ និងកែលម្អ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស ផ្លូវថ្នល់ និងប្រព័ន្ធភ្លើងបំភ្លឺលម្អទីក្រុង ព្រមទាំងសួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែលបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងថតរូបកម្សាន្ត។
ទន្ទឹមនឹងការទាក់ទាញភ្ញៀវទេសចរច្រើនកុះករ សេវាស្នាក់នៅក្នុងខេត្តក៏មានតម្រូវការខ្ពស់ផងដែរ ដោយរបាយការណ៍បញ្ជាក់ថា ការកក់បន្ទប់ស្នាក់នៅពេញ១០០ភាគរយ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ចំពោះតម្លៃសេវាកម្មទេសចរណ៍ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលនេះជាចំណុចសំខាន់មួយ ក្នុងការរក្សាទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគុណភាពនៃការផ្តល់សេវាកម្ម។
លោកក៏បានគូសបញ្ជាក់ដែរថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិប