第20届法语国家峰会在金边开幕 国王主持









分类外交
事件时间2026-11-15
地点金边
来源柬埔寨司法部
发布时间2026/11/15 15:42
详情描述
第20届法语国家组织峰会11月15日在金边开幕,由柬埔寨国王西哈莫尼主持开幕式。副总理兼司法部长吉里德与夫人耶莫琳出席。峰会为期两天(11月15日至16日),主题为“共同继续建设和平,为了共同繁荣与长期稳定”,多国代表团齐聚金边参会。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ អញ្ជើញចូលរួមព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
==================
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង, លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល, រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសដែលជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, អង្គទូតនៃបណ្តាប្រទេសនានា, ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ នឹងប្រពឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង”។