柬埔寨政府预警AI伪造信息 严防网络诈骗




分类政策
事件时间2026-10-04 08:00
地点干拉省
来源柬埔寨通讯社
发布时间2026/10/04 14:35
详情描述
2026年10月4日上午,柬埔寨国家协调委员会主席、国务部长斯瓦·西塔在干拉省主持召开了关于加强舆论工作与抵御人工智能(AI)虚假信息的培训会议。干拉省省长郭占良及相关部门负责人、地方青年代表等近800人出席活动。
此次培训旨在响应副总理兼财经大臣翁本莫尼洛的指示,提升相关工作人员对AI技术演变的认知,增强识别与应对虚假信息的能力。会议重点讨论了AI技术在生成虚假内容方面的风险,并强调了在当前技术环境下,维护社会稳定与公共秩序的重要性。
培训期间,政府发言人单位负责人潘波纳及国家协调委员会秘书处AI事务高级官员玛·拉特莫尼分别进行专题演讲,分享了关于舆论引导及防范AI伪造信息的经验。
斯瓦·西塔在会上表示,AI技术能够生成极具欺骗性的语音和视频,常被用于网络诈骗等非法活动。他要求相关人员提高警惕,通过核实信息来源,引导公众不轻信社交媒体上的转账要求,以确保信息传播的准确性与安全性,从而有效防范此类诈骗风险。
📋 简要摘要 ▸
柬埔寨国家协调委员会主席斯瓦·西塔在干拉省强调,需警惕AI生成的虚假信息,并加强对公众舆论的引导与防范。
📋 完整原文 ▸
ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតី និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដោយមានវត្តមានចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជននៅតាមឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាលក្នុងគោលបំណងសម្រួចឆន្ទៈ និងស្មារតីទទួលខុសត្រូវ ជាពិសេសពង្រឹងសមត្ថភាពនិងលើកកម្ពស់ចំណេះដឹងរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យា AI ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រក្នុងការកំណត់អត្តសញ្ញាណក្នុងការឆ្លើយតបចំពោះព័ត៌មានទាំងនោះឱ្យបានទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដោយរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។
ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ចំណេះដឹងនិងបទពិសោធន៍ថ្មីៗ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងឆន្ទៈ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សិក្ខាកាមទាំងអស់ក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាស្ថិរភាពសង្គមនិងនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការវិវត្តយ៉ាងលឿនរហ័សនៃបញ្ញាសិប្បនិម្មិត»។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia