柬埔寨银行协会完成社区金融安全培训
| 分类 | 金融教育 |
| 事件时间 | 2026年3月19日 |
| 事件地点 | 柬埔寨银行技术学院 |
| 发布时间 | 2026-03-20 16:35 |
新闻摘要
协会主席为67名社区骨干教师颁发证书,旨在提升偏远地区的金融知识水平及客户权益保护意识。
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបិទ និងផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនគ្រូបង្គោលថ្នាក់ឃុំចំនួន ៦៧រូប ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន នៃគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ដែលរៀបចំឡើងនៅវិទ្យាស្ថានសិក្សាច្ចេកទេសធនាគារ។
គ្រូបង្គោលទាំង៦៧អញ្ជើញមកពីឃុំគោលដៅថ្មីទាំង ៥ ក្នុងនោះរួមមាននៅឃុំល្អក់ និង ឃុំប៊ូយ ស្រុកអូរជុំ ខេត្តរតនគិរី ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការដឹកនាំការអនុវត្តថ្នាក់កណ្តាលនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងជាអគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា...([អានបន្ត](https://www.facebook.com/share/p/1EG71QPB6o/
#ABC #theassociationofbanksincambodia
Follow Us:
♾️Website
♾️LinkedIn
♾️Facebook
♾️Join ABC Telegram
♾️YouTube