柬埔寨卫生部国务秘书出席在纽约举行的联合国全球大流行病应对峰

分类卫生
事件时间2026-09-25
地点纽约
来源柬埔寨卫生部
发布时间2026/09/27 10:07

详情描述

2026年9月25日,柬埔寨卫生部国务秘书约·桑巴(Youk Sambath)在纽约联合国总部出席了全球大流行病预防、准备及应对高级别会议。此次会议是第81届联合国大会的配套活动之一,会议周期为9月22日至28日。 本次会议主题为“通过公平与团结原则,推动多部门及跨代际方法,以预防、控制和应对全球大流行病及公共卫生紧急事件”。会议由联合国大会主席哈利勒·拉赫曼(Khalilur Rahman)、联合国经济及社会理事会主席阿马尔·本贾马(Amar Bendjama)、联合国常务副秘书长阿米娜·穆罕默德(Amina Mohammed)、世界卫生组织总干事谭德塞(Tedros Adhanom Ghebreyesus)及大流行病预防、准备和应对独立小组联合主席海伦·克拉克(Helen Clark)共同主持。各国成员国代表、观察员、非政府组织、民间社会团体、学术机构及私营部门代表出席了会议。 约·桑巴在会上发表讲话时指出,全球大流行病及公共卫生紧急事件无法仅靠单一国家的力量进行预防和控制。她结合新冠疫情及其他公共卫生危机的经验,总结了三项关键教训:首先,必须在危机发生前强化准备工作;其次,政府与社会各界应建立跨代际的协作机制,并进行定期测试与问责;最后,信任、透明、公平与团结是采取有效行动的核心要素。 柬埔寨方面表示,将继续与世界卫生组织及各国际伙伴合作,将全球共识转化为具体的国家级准备措施,以提升应对公共卫生风险的能力。
📋 简要摘要 ▸
柬埔寨卫生部国务秘书出席在纽约举行的联合国全球大流行病应对峰会,讨论预防、准备及应对全球卫生危机的策略。
📋 完整原文 ▸
កិច្ចប្រជុំកំពូល ស្តីពីការរៀបចំការបង្ការ ទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (High-level meeting on Pandemic Prevention, Preparedness and Response) នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ —— ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក៖ ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីការបង្ការ ការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល ដែលជាកិច្ចប្រជុំអម នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៨១ (UNGA 81) ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូល ស្តីពីការបង្ការ ការទប់ស្កាត់ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (PPPR) ក្រោមប្រធានបទ៖ «ការជំរុញវិធីសាស្ត្រពហុវិស័យ និងអន្តរជំនាន់ ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជំងឺរាតត្បាតសកល និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ តាមរយៈគោលការណ៍សមធម៌ និងសាមគ្គីភាព»។ ពិធីបើកកិច្ចប្រជុំកំពូលនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព ឯកឧត្តម Khalilur Rahman, President of the General Assembly, ឯកឧត្តម Amar Bendjama, President of the Economic and Social Council, លោកជំទាវ Amina Mohammed, Deputy Secretary-General of the United Nations, ឯកឧត្តមវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO), និងលោកជំទាវ Helen Clark, co-chair of the Independent Panel for Pandemic Prevention, Preparedness and Response (IPPR) ព្រមទាំងក៏មានការចូលរួមប្រមូលផ្តុំរដ្ឋសមាជិក និងអ្នកសង្កេតការណ៍ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន។ ក្នុងនេះដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ បានអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទ៖ ការបង្ការ ទប់ស្កាត់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល (Pandemic Preparedness and Response) ដែលជំងឺរាតត្បាតសកល និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ មិនអាចត្រូវបានបង្ការ ទប់ស្កាត់ និងគ្រប់គ្រងដោយប្រទេសតែមួយបានឡើយ។ បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចនូវជំងឺកូវីដ-១៩ និងគ្រោះអាសន្នផ្នែកសាធារណៈផ្សេងៗ បានផ្តល់មេរៀនសំខាន់ៗចំនួនបី រួមមាន៖ ១)ការត្រៀមលក្ខណៈត្រូវតែបានពង្រឹងឱ្យបានរឹងមាំ មុនពេលមានវិបត្តិការកើតឡើង។ ២) អភិក្រមរដ្ឋាភិបាលទាំងមូល អភិក្រមសង្គម និងការសម្របសម្រួលរវាងជំនាន់ និងជំនាន់ ត្រូវតែមានលក្ខណៈសហប្រតិបត្តិការ និងបានធ្វើតេស្តសាកល្បងជាប្រចាំ និងមានគណនេយ្យភាព។ ៣) ការជឿទុកចិត្ត តម្លាភាព សមធម៌ និងសាមគ្គីភាព គឺជាការសំខាន់សម្រាប់ធ្វើសកម្មភាព។ កម្ពុជានៅតែប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយរដ្ឋជាសមាជិក អង្គការសុខភាពពិភពលោក សហគមន៍ អង្គការសង្គមស៊ីវិល និងអង្គការដៃគូ ដើម្បីប្តេជ្ញាចិត្តជាសកល ទៅជាការត្រៀមលក្ខណៈជាតិដែលអាចកំណត់បាន។ នៅពេលប្រទេសទាំងអស់ បានត្រៀមលក្ខណៈល្អរួចជាស្រេច ប្រទេសទាំងនោះ នឹងប្រកបដោយសុវត្ថិភាព។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)