法国第一夫人逛法语村 高棉丝绸成焦点 多国配偶随行
分类文化旅游
事件时间2026-11-15
地点金边
来源柬埔寨旅游部
发布时间2026/11/15 18:25
详情描述
11月15日,金边钻石岛一带的“法语村”迎来法国第一夫人布丽吉特·马克龙,以及多位出席第20届法语国家组织峰会的国家元首配偶。柬埔寨第一夫人碧占莫妮、旅游部长胡哈及夫人宋蒂达陪同参观。
据旅游部发布的消息,参观过程中,碧占莫妮向布丽吉特·马克龙和各国元首配偶现场演示了高棉丝绸的传统织造与刺绣工序,同时介绍柬埔寨的习俗传统与旅游资源。通报称,来宾对高棉丝绸的精细工艺与鲜明的文化辨识度表现出较大兴趣,尤其关注手工技艺中的创意设计部分。
高棉丝绸是柬埔寨传统服饰的组成部分,其织造、刺绣与纹样装饰同柬埔寨的艺术文化相衔接。按旅游部的表述,这类手工作品同时也是柬埔寨旅游潜力的一部分,被用于在国际场合对外推介。本届峰会在金边举行,来自各大洲70多个国家和地区的代表团与会,法语村集中展示柬埔寨文化、旅游潜力及法语国家共同体的相关内容。
法语村是第20届法语国家组织峰会的配套活动,此次参观为峰会日程中的第六项活动。关于法语村对普通公众的开放时段、现场高棉丝绸等展品是否可对外销售及购买渠道,主办方目前尚未公布,需以其后续发布的信息为准。有意前往或对接相关展品的人士,可留意旅游部及峰会官方渠道的日程更新。
📋 简要摘要 ▸
11月15日,法国第一夫人布丽吉特·马克龙与多国元首配偶在金边参观“法语村”,由洪玛奈夫人碧占莫妮及旅游部长胡哈陪同。参观团重点关注柬埔寨文化与旅游潜力展示,以及作为国家名片的高棉丝绸。该活动为第20届法语国家组织峰会配套项目,在钻石岛一带举办。
📋 完整原文 ▸
លោកជំទាវ Brigitte Macron ស្ត្រីទីមួយនៃសាធារណរដ្ឋបារាំង និងលោកជំទាវនៃប្រមុខរដ្ឋនៃបណ្តាប្រទេសជាច្រើន ចាប់អាម្មរណ៍ពីការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» ដែលប្រមូលផ្តុំនូវវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងសហគមន៍ហ្រ្វង់កូហ្វូនី ព្រមទាំងស្បៃខ្មែរ
ដែលជាអត្តសញ្ញាណជាតិខ្មែរដ៏ល្បីល្បាញ
ក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទិ២០ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោកជំទាវ Brigitte Macron ស្ត្រីទីមួយនៃសាធារណរដ្ឋបារាំង និងលោកជំទាវនៃប្រមុខរដ្ឋនៃបណ្តាប្រទេសជាច្រើន រូមដំណើរជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអមដំណើរលោកជំទាំវនៃប្រមុខរដ្ឋអញ្ជើញទស្សនា «ភូមិហ្រ្វង់កូហ្វនី»។ ក្នុងឱកាសដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញដោយផ្ទាល់អំពីរបៀបប៉ាក់ឌិនស្បៃប្រពៃណីខ្មែរ ប្រពៃណីទំនៀមទំលាប់ និងសក្តានុពលទេសចរណ៍ជូនលោកជំទាវ Brigitte Macron និងលោកជំទាវនៃប្រមុខរដ្ឋនានា ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពប្រណិត និងអត្តសញ្ញាណវប្បធម៌ខ្មែរដែលជាមរតកវប្បធម៌ដ៏មានតម្លៃ ជាពិសេសភាពច្នៃប្រឌិតខ្ពស់នៃសិល្បៈហត្ថកម្មខ្មែរ។
សូមជម្រាបជូនបន្ថែមថា ស្បៃខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃសម្លៀកបំពាក់ប្រពៃណីខ្មែរដែលឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និង ភាពទន់ភ្លន់ដែលជាអត្តសញ្ញាណដ៏ល្អផូរផង់របស់នារីខ្មែរតាំងពីបុរាណកាលមក ក៏ដូចជាការបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់សិប្បករខ្មែរ តាមរយៈសិល្បៈត្បាញ ប៉ាក់ឌិន និងការតុបតែងលម្អយ៉ាងល្អិតល្អន់ ជាមួយក្បាច់រចនាដែលផ្សារភ្ជាប់នឹងសិល្បៈ និងវប្បធម៌ខ្មែរ ព្រមទាំងតំណាងឱ្យភាពរុងរឿង ថ្កុំថ្កើន និងសុភមង្គល។ ស្នាដៃហត្ថកម្មនេះ ក៏ជាផ្នែកមួយបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ពិភពលោក ក្នុងព្រឹត្តការណ៍អន្តរជាតិជាប្រវត្តិសាស្រ្ត និងដ៏ធំប្រមូលផ្តុំប្រទេស និងតំបន់ជាង៧០ ពីគ្រប់ទ្វីបនៃពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីទី៦ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី»។
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
#Cambodia #CambodiaKingdomOfWonder #SommetFrancophonie2026 #SommetdelaFrancophonie #francophonie #villagedelafrancophonie #cambodge