柬埔寨国防部确认菲律宾军方高层访问边境










事件时间2026-10-21 10:55
地点班迭棉吉省
来源柬埔寨国防部
发布时间2026/10/21 18:25
详情描述
2026年10月21日上午10时55分,柬埔寨国防部协调小组陪同菲律宾武装部队参谋长安东尼奥·G·纳法雷特(Antonio G Nafarrete)及其代表团,前往位于班迭棉吉省特摩波县科罗米乡的万谷隆(Boeung Trakoun)口岸进行实地考察。
班迭棉吉省省长翁拉特里(Oum Rath)在现场向代表团作了简要汇报,介绍了柬泰边境万谷隆口岸地区的局势。汇报中强调,柬方始终严格遵守并执行停火协议及相关联合声明,并保持高度的责任感。
汇报内容同时指出,目前边境地区存在部分不符合柬泰现有协议及国际法的活动,并对此表示关切。柬方要求立即停止此类活动,以避免不必要的紧张局势升级,并防止对两国间的互信造成负面影响。
此次菲律宾军方高层的实地访问,体现了菲律宾作为东盟轮值主席国及成员国,对柬埔寨维护停火努力及东盟观察员小组(AOT)工作的支持,旨在推动根据国际法及两国现有条约,达成和平、公正且长久的解决方案。
柬埔寨政府及国防部重申,将继续严格履行2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明、2025年10月26日柬泰和平协议联合声明及其他相关协议,致力于促使边境局势尽快恢复正常。
📋 简要摘要 ▸
柬埔寨国防部发布新闻稿,确认菲律宾军方参谋长访问万谷隆口岸,由柬方协调陪同视察。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ **ANTONIO G NAFARRETE **សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។
ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
______
🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/)
🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence)
🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055)
🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh)
🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm)
🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)