印尼移民局代表团访问德崇国际机场,与柬埔寨移民总局官员交流边










事件时间2026-10-26
地点德崇国际机场
来源德崇国际机场海关
发布时间2026/10/26 14:35
详情描述
2026年10月26日,印度尼西亚移民局代表团访问柬埔寨德崇国际机场。此次访问由印尼移民与矫正部顾问兼代表团团长Anggiat Napitupulu带队。柬埔寨移民总局副局长Long Hapana代表移民总局局长Sok Veasna,与德崇国际机场警察局局长Sok Thea共同接待了代表团。
访问期间,德崇国际机场警察局局长Sok Thea向印尼代表团介绍了机场的整体管理情况,并汇报了2026年前9个月的工作进展。双方就边境管理及机场安保工作进行了交流。
据悉,印尼移民局代表团此次访柬,旨在参加柬埔寨内政部移民总局与印尼移民与矫正部移民总局之间的第三次双边会议。该会议定于2026年10月27日在柬埔寨内政部举行。
📋 简要摘要 ▸
印尼移民局代表团访问德崇国际机场,与柬埔寨移民总局官员交流边境管理及机场安保工作。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញទទួលបដិសណ្ឋាកិច្ច ឯកឧត្តម អាំងហ្គៀត ណាពីទូពូលូ (Anggiat Napitupulu) ទីប្រឹក្សាក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានគណៈប្រតិភូឥណ្ឌូនេស៊ី ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី អញ្ជើញមកធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញសង្ខេប ស្តីពីទិដ្ឋភាពទូទៅនៃការគ្រប់គ្រង និងវឌ្ឍនភាពការងាររយៈពេល៩ខែ ដើមឆ្នាំ២០២៦ ជូនគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី ទាំងអស់ ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានគណៈប្រតិភូ ព្រមទាំងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ចដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
។
គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឥណ្ឌូនេស៊ី នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី៣ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc