柬埔寨小学教师招聘首批岗位分配工作顺利完成

柬埔寨小学教师招聘首批岗位分配工作顺利完成
分类教育
事件时间2026-10-05
地点金边
来源公共职能信息
发布时间2026/10/05 22:59

详情描述

2026年10月5日,柬埔寨公务员部在金边皇家行政学院完成了2025年小学教师招聘首批(优先组1)岗位分配工作。此次分配过程严格遵循考试成绩从高到低的原则,确保了招聘结果的透明度与公平性。 整个分配过程由公务员部、教育青年与体育部共同监督,并邀请了公众观察员及柬埔寨青年联合会代表参与,以确保流程的公正性。 针对剩余的优先组1候选人,岗位分配工作将于2026年10月6日继续在皇家行政学院进行。候选人需根据官方公布的排名及时间表准时出席: 上午场(07:30至12:00):排名第241至第360位的候选人,需于当日06:30前抵达现场。 下午场(13:30至17:45):排名第361至第408位的候选人,需于当日12:30前抵达现场。 候选人须亲自到场参与岗位选择。若无故缺席或未委派合法代表,将被视为自动放弃录用资格。
📋 简要摘要 ▸
2025年小学教师招聘首批(优先组1)岗位分配工作于10月5日在皇家行政学院圆满结束。分配遵循分数高低原则,确保了招聘过程的透明度与公平性。
📋 完整原文 ▸
ដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនគ្រូជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ថ្ងៃទី១ ត្រូវបានបញ្ចប់ដោយរលូន និងធានាបាននូវតម្លាភាព ដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងប្រភេទអាទិភាពទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំ២០២៥ នាថ្ងៃទី១ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦) នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន និងធានាបាននូវតម្លាភាពពិតប្រាកដ។ ដំណើរការពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដោយផ្អែកលើគោលការណ៍ច្បាស់លាស់ គឺបែងចែកទៅតាមលំដាប់ពិន្ទុពីខ្ពស់មកទាប ស្របតាមលទ្ធផលប្រឡងផ្លូវការ។ តាមរយៈការវាយតម្លៃរួម ដំណើរការទាំងមូល បានប្រព្រឹត្តទៅដោយគ្មានការអន្តរាគមន៍ និងមានការចូលរួមត្រួតពិនិត្យពីគណៈកម្មការនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ១០០% ជូនបេក្ខជនលោកគ្រូ-អ្នកគ្រូថ្មី។ គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមរំលឹកដល់បេក្ខជនជាប់បម្រុងអាទិភាពទី១ ដែលនៅសេសសល់ទាំងអស់ ត្រូវមកចូលរួមដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលផ្លូវការ (https://web.facebook.com/share/p/14rYehH5kR5/) ឱ្យបានទាន់ពេលវេលាកំណត់៖ 👉វេនព្រឹក (០៧:៣០ - ១២:០០) សម្រាប់បេក្ខជនលេខរៀងទី២៤១ ដល់ទី៣៦០ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ០៦:៣០ព្រឹក)។ 👉វេនរសៀល (១៣:៣០ - ១៧:៤៥)៖ សម្រាប់បេក្ខជនលេខរៀងទី៣៦១ រហូតដល់បេក្ខជនចុងក្រោយ លេខរៀងទី៤០៨ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ១២:៣០រសៀល)។ 👉បេក្ខជនត្រូវមកចូលរួមជ្រើសរើសកន្លែងការងារដោយផ្ទាល់។ ករណីអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ ឬគ្មានអ្នកតំណាងស្របច្បាប់ គណៈកម្មការនឹងចាត់ទុកថាបោះបង់សិទ្ធិ។