国会主席会见日本新大使 推动日资与游客来柬

国会主席会见日本新大使 推动日资与游客来柬
分类外交
事件时间2026-11-11
地点金边
来源柬埔寨国家电视台
发布时间2026/11/11 14:20

详情描述

柬埔寨国会主席昆索达莉11月11日会见日本新任驻柬大使,提出三项诉求:深化两国议会合作、推动更多日本投资者与游客来柬、加强议员与官员的经验交流(含线上方式)。她还要求日方支持柬埔寨的技术技能培训,助力人力资源建设。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: សម្ដេចប្រធានរដ្ឋសភា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជា ជួយបន្តពង្រឹងការងារសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងការជំរុញអ្នកវិនិយោគ អ្នកទេសចរពីប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត។ សំណើទាំងនេះ បានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភាទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាស្វាគមន៍និងត្រៀមសហការជាមួយឯកឧត្តមជានិច្ច ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចបានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នតំណាងប្រជាពលរដ្ឋ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ សម្ដេចបានស្នើឱ្យឯកឧត្តមជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធរវាងរដ្ឋសភាប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយ ដោយផ្ទាល់ឬតាមអនឡាញ (Online)។ ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យជប៉ុនផ្តល់ការគាំទ្របណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យ