洛肯女士在“模拟议会”活动中寄语青年,鼓励培养正直的领导力

分类政务新闻
事件时间2026年4月21日
地点柬埔寨
来源柬埔寨国家电视台
发布时间2026/04/21 18:55
详情描述
2026年4月21日上午,柬埔寨国会第八委员会主席兼柬埔寨女性议员小组主席洛肯女士出席“模拟议会”开幕式并发表讲话。
洛肯女士在致辞中指出,真正的领导力并非仅依赖言辞,更体现在决策能力上,因为决策直接关系到各阶层民众的福祉与国家命运。她鼓励参与活动的青年利用此次平台,通过聆听、记录及积极提问,深入了解国会的运作机制与职能结构,为未来积累领导经验。
她要求青年在模拟过程中,应以代表选民的议员身份自居,学会分析社会挑战与实际情况,寻求符合国家利益的解决方案。此外,洛肯女士强调了性别平等的重要性,呼吁青年在工作中相互尊重,共同推动社会进步。她希望参与者在活动结束后,能将所学经验分享给更多同龄人,以激励更多青年投身国家建设。
📋 简要摘要 ▸
2026年4月21日,柬埔寨国会第八委员会主席洛肯女士出席“模拟议会”开幕式。她强调领导力不仅在于言辞,更在于决策能力与责任感。她鼓励青年通过模拟议会深入了解国会运作,培养正直品格,关注民生,并积极推动性别平等,为未来成为国家栋梁打下坚实基础。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: លោកជំទាវ ឡោក ខេង ផ្តល់អនុសាសន៍គន្លឹះ ជំរុញឱ្យយុវជនក្នុងកម្មវិធី «សភាត្រាប់» ក្លាយជាអ្នកដឹកនាំបម្រើជាតិដោយសុចរិតភាព
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកម្មវិធី «សភាត្រាប់» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចែករំលែកនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសបេក្ខជន បេក្ខនារី ឱ្យក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។
ថ្លែងទៅកាន់ក្រុមយុវជននាឱកាសនោះ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនស្ថិតលើត្រឹមតែវោហារសាស្ត្រ ឬការនិយាយតែមួយមុខនោះទេ ប៉ុន្តែគឺជាសមត្ថភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់វាសនា និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ប្រើប្រាស់វេទិកាសភាត្រាប់នេះ ដើម្បីស្វែងយល់ឱ្យបានល្អិតល្អន់នូវតួនាទី និងរចនាសម្ព័ន្ធរដ្ឋសភា តាមរយៈការត្រងត្រាប់ស្តាប់ ការកត់ត្រា និងការសួរសំណួរដោយគ្មានភាពអៀនខ្មាស ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង និងភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង។
ជាមួយគ្នានេះ លោកជំទាវបានរំលឹកដល់បេក្ខជនទាំងអស់ ឱ្យតាំងខ្លួនជាសមាជិកសភាដែលតំណាងឱ្យម្ចាស់ឆ្នោតពិតប្រាកដ ដោយត្រូវចេះថ្លឹងថ្លែងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ឬដំណោះស្រាយ «ឈ្នះ-ឈ្នះ» សម្រាប់សង្គមជាតិ។ បន្ថែមលើនេះ លោកជំទាវក៏បានជំរុញឱ្យយុវជន ក្លាយជាបុរសឈានមុខក្នុងការលើកកម្ពស់ «សមភាពយេនឌ័រ» តាមរយៈការផ្តល់តម្លៃ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាដៃគូការងារដ៏ល្អ។ លោកជំទាវក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កម្មវិធីនេះ យុវជននឹងនាំយកបទពិសោធន៍ទៅចែករំលែកបន្តដល់មិត្តភក្តិ ដើម្បីជំរុញទឹកចិត្ត