AFC挑战联赛:柬埔寨Svay Rieng队与菲律宾Manila Digger战平
| 分类 | 体育新闻 |
| 事件时间 | 2025年4月 |
| 事件地点 | 金边,国家奥林匹克体育场 |
| 发布时间 | 2026-04-09 20:57 |
新闻摘要
在AFC挑战联赛半决赛首回合中,柬埔寨Svay Rieng队与菲律宾Manila Digger队以1-1战平。双方将于4月16日在菲律宾进行次回合较量,以决定决赛名额。
ជំនួបជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុមហ្វីលីពីន Manila Digger បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតដ៏ជក់ចិត្តនេះ កីឡាករ Tiago Alves បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន ត្រឹមរយៈពេល ៤នាទី ក្រោយចាប់ផ្ដើមវគ្គទី១ ហើយលទ្ធផលបានរក្សាដល់ចុងម៉ោង ទើបកីឡាករ Pa Ousman Gai រកបានគ្រាប់តាមស្មើឲ្យក្រុម Manila Digger វិញ នៅនាទី៨៥។
ជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ៕