菩萨省维旺县发生毒品暴力事件 5名警员及民防人员殉职

分类社会新闻
事件时间2026-08-05 21:20
地点菩萨省维旺县
来源柬埔寨通讯社
发布时间2026/08/05 21:20
详情描述
2026年8月5日21时20分,柬埔寨菩萨省维旺县欧索乡发生一起因毒品引发的家庭暴力事件,导致5名警员及民防人员在执行任务时殉职。
据初步调查,嫌疑人艾姆·栋(Em Dom)因吸食毒品对家人实施暴力,其妻子随即向当地警方报案。警方接报后立即赶赴现场进行干预,在处置过程中,嫌疑人引爆了随身携带的炸弹,导致现场人员伤亡。
此次事件共造成5人殉职,包括维旺县欧索乡派出所所长萨姆·拉(Sam Ra)、警员苏·索万里(Sou Sovannarith),以及民防人员楚恩·普林(Chrun Prim)、索·安(Sok An)和金达(Chinda)。此外,民防人员维·沃恩(Vey Veun)受重伤,嫌疑人艾姆·栋当场死亡。
柬埔寨内政部已指示国家警察总署、菩萨省政府及省警察局全力协助处理殉职人员的丧葬事宜,并要求相关部门深入调查当地毒品分销网络及涉案炸弹的来源。内政部对此事件表示哀悼,并重申毒品是社会安全的主要威胁。
📋 简要摘要 ▸
2026年8月5日,菩萨省维旺县欧索乡发生一起因毒品引发的家庭暴力事件。警方在介入过程中,嫌疑人引爆炸弹,导致5名警员及民防人员殉职,1名民防人员受伤,嫌疑人当场死亡。柬埔寨内政部对此表示沉痛哀悼,并强调毒品是社会共同的敌人。
📋 完整原文 ▸
ឯកឧត្តមអភិសន្តិបណ្ឌិត៖ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះ បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា
«ជនរួមជាតិជាទីគោរព! នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ សរុបចំនួន៥រូប ស្លាប់ជនបង្កម្នាក់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។
ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្មដូចខាងក្រោម៖
១-លោក សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)
៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៤-លោក សុខ អាន ប្រជាការពារ (ស្លាប់)
៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់)
៦- ជនបង្កឈ្មោះ អែម ដុំ (ស្លាប់) និង
៧-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
ខ្ញុំបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់។
ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារយើង រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា»៕