卫生部启动抗生素合理使用研究 提升医院诊疗规范
分类医疗
事件时间2026-08-19
地点金边
来源柬埔寨卫生部
发布时间2026/08/20 08:33
详情描述
2026年8月19日,柬埔寨卫生部国务秘书兼AMS-HICAP研究项目咨询委员会主席Koy Vanny率队前往金边,对德崇和平国家医院及柬中友谊医院进行工作考察,旨在推进抗生素合理使用研究项目的实施进度。
该研究项目全称为“AMS-HICAP”,核心目标是针对社区获得性肺炎,探索并减少临床诊疗中不合理的抗生素使用情况,以符合医院实际诊疗环境。考察期间,Koy Vanny与两家医院的领导层及项目核心团队举行会议,听取了项目进展汇报,并对团队的执行效率表示认可。
Koy Vanny在会上强调,抗生素管理(AMS)是医院提升治疗质量、保障患者安全以及遏制抗生素耐药性(AMR)问题的关键。他要求各医院必须将感染预防与控制(IPC)及抗生素管理视为核心工作,进一步强化自主管理,制定并落实更高效的抗生素使用规范。
此次会议出席人员还包括国家公共卫生研究所(NIPH)、卡尔梅特医院(Calmette Hospital)以及KHANA组织的代表。
📋 简要摘要 ▸
卫生部国务秘书Koy Vanny率队考察德崇和平国家医院及柬中友谊医院,推进抗生素合理使用研究项目,旨在降低社区获得性肺炎的抗生素滥用。
📋 完整原文 ▸
កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប សម្រាប់ជំងឺរលាកសួត ដែលឆ្លងពីសហគមន៍ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ»។
——
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យចូលរួមក្នុងការអនុវត្តគម្រោងនេះ។
ឯកឧត្តមសាស្ត្រាចារ្យ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP ទាំងពីរមន្ទីរពេទ្យ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និងពិភាក្សាលើវឌ្ឍនភាពការងារយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលបានផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ក្នុងការអនុវត្តគម្រោង ដោយមានភាពបុរេសកម្ម និងស្របតាមផែនការដែលបានកំណត់។
ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ (AMS) គឺជា «ឆ្អឹងខ្នង» ដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការធានាគុណភាពនៃការព្យាបាល សុវត្ថិភាពអ្នកជំងឺ និងទប់ស្កាត់ការកើនឡើង នៃការស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានអំពាវនាវដល់មន្ទីរពេទ្យទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារបង្ការ និងគ្រប់គ្រងការចម្លងរោគ (IPC) និងការងារ AMS ដែលជាកិច្ចការស្នូលមិនអាចខ្វះបាន ព្រមទាំងជំរុញឱ្យមន្ទីរពេទ្យបង្កើនភាពម្ចាស់ការក្នុងការកំណត់ និងអនុវត្តនិយាម នៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីនាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) មន្ទីរពេទ្យកាល់ម៉ែត និងអង្គការខាណា (KHANA) ផងដែរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)