柬埔寨国会与新加坡大使会晤 强化双边立法合作

事件时间2026-08-19
地点金边
来源柬埔寨国家电视台
发布时间2026/08/19 17:16
详情描述
2026年8月19日下午,柬埔寨国会第一副主席谢姆·叶普(Cheam Yeap)在金边国会大厦会见了新加坡新任驻柬埔寨大使史蒂文·庞(Steven Pang)。此次会晤旨在加强两国双边关系及立法机构间的合作。
史蒂文·庞大使表示,此次会面体现了柬埔寨与新加坡之间深厚的友谊与合作基础,该关系可追溯至两国领导人及已故国王诺罗敦·西哈努克时期。谢姆·叶普对史蒂文·庞的到访表示欢迎,并强调双方应在相互尊重与信任的基础上,进一步提升各领域的合作水平,促进两国人民之间的交流。
针对未来合作方向,谢姆·叶普提出应深化两国立法机构的联系。双方达成共识,将通过增加双边互访以及加强立法经验交流,推动立法机构间的合作关系迈向新阶段。此外,双方还就共同推进“数字议会”的发展与建设进行了探讨。
📋 简要摘要 ▸
柬埔寨国会第一副主席谢姆·叶普会见新加坡新任驻柬大使史蒂文·庞,双方就加强立法机构交流与合作达成共识。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលសិង្ហបុរីតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម ស្ទីវិន ប៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបឯកឧត្តមបានចូលជួបនាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានពូនជ្រុំតាំងពីសម័យមុន រវាងថ្នាក់ដឹកនាំសិង្ហបុរី និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមទូត ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន លើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
ទិសដៅកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ «សភាឌីជីថល»៖ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានស្នើឱ្យភាគីទាំងពីររួមគ្នារុញច្រានកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធ តាមរយៈ៖
ការផ្លាស់ប្តូរទស្សនកិច្ច៖ បង្កើនការផ្លាស់ប្តូរទស្សនកិច្ចទ្វេភាគី ក្នុងកម្រ