柬埔寨计划部近期完成公务员招聘考试,副总理洪玛尼亲自前往现场

分类政务
事件时间2026-09-19
地点金边
来源公共职能信息
发布时间2026/09/19 15:45
详情描述
2026年9月19日,柬埔寨计划部下属国家统计局完成公务员招聘考试。此次招聘采取口试形式,全天考试流程已顺利结束。
柬埔寨副总理兼公务员事务部部长、考试委员会主席洪玛尼前往金边皇家行政学院考点,对考试结果进行现场审定并签署最终录用名单。
此次招聘考试委员会对各级分委员会、反腐败机构(ACU)及观察员的参与表示感谢,并强调招聘过程遵循“光荣录取、心服落选”的原则,旨在确保招聘结果的公开与透明。后续录用结果将通过公务员事务部的官方渠道进行发布。
📋 简要摘要 ▸
柬埔寨计划部近期完成公务员招聘考试,副总理洪玛尼亲自前往现场审定并签署最终录用结果,确保招聘过程公开透明。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យ និងសម្រេចចុងក្រោយលើលទ្ធផលប្រឡងក្រសួងផែនការ
រយៈពេលពេញមួយថ្ងៃ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើវិញ្ញាសាសួរផ្ទាល់មាត់ បានបញ្ចប់ទៅដោយជោគជ័យគួរជាទីមោទនៈ។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងមានវត្តមាននៅក្នុងមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។
ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអនុគណៈកម្មការនានាគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអ្នកសង្កេតការណ៍ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមសហការ និងបំពេញភារកិច្ចយ៉ាងសកម្ម ស្វិតស្វាញ រហូតឈានទៅសម្រេចបាននូវលទ្ធផលផ្លូវការ ជូនដល់បេក្ខជនទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំបានយ៉ាងឆាប់រហ័ស ស្របតាមគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New