内政部部长苏速卡下达48小时通牒 严惩暴力伤人事件

分类治安
事件时间2026-08-23 22:21
地点金边
来源酸角树报
发布时间2026/08/23 22:21
详情描述
柬埔寨内政部部长苏速卡于2026年8月23日晚通过社交媒体发布消息,向涉嫌暴力伤人的嫌疑人“ឆេង ភារុណ”(音译:Cheng Phirun)下达48小时自首通牒。
该起暴力事件发生于2026年8月22日晚,嫌疑人被指控使用酒瓶袭击受害者头部。苏速卡要求嫌疑人在此次通告发布后的48小时内,主动向执法部门投案自首并配合调查。同时,苏速卡呼吁嫌疑人的亲友协助提供信息,并劝导其尽快投案。
苏速卡表示,已就此案直接联系越南公安部部长梁三光,请求越南警方协助调查并逮捕该名嫌疑人。若嫌疑人目前身处越南,必须立即返回柬埔寨自首,切勿尝试躲藏或前往其他国家。
苏速卡强调,作为内政部部长,其本人及内政部将确保犯罪者无法逃脱法律制裁,并将采取一切必要司法手段处理此类暴力行为。
📋 简要摘要 ▸
柬埔寨内政部部长苏速卡通过社交媒体向涉嫌暴力伤人的嫌疑人“ឆេង ភារុណ”下达48小时自首通牒。该嫌疑人于8月22日晚使用酒瓶袭击受害者,苏速卡强调绝不姑息此类暴力行为,并呼吁嫌疑人亲友协助劝导其投案自首,否则将面临法律严惩。
📋 完整原文 ▸
ខ្ញុំទុកពេលឱ្យ៤៨ម៉ោង បន្ទាប់ពីការបង្ហោះសារនេះ!
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនេះ ខ្ញុំសូមផ្ញើសារណែនាំទៅកាន់ លោក ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នោះ សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំទុករយៈពេល៤៨ម៉ោង ឱ្យចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច។ ក្នុងន័យនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រុមគ្រួសារ និងមិត្តភក្ដិលោក ឆេង ភារុណ ជួយផ្ដល់ព័ត៌មាន និងពន្យល់ណែនាំបន្ថែម។
ខ្ញុំសូមជម្រាបជូនដែរថា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ ខ្ញុំបានទាក់ទងដោយផ្ទាល់ ទៅកាន់ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
ដូច្នេះ ក្នុងរយៈពេលដូចខ្ញុំបានបញ្ជាក់ខាងលើ សូមលោក ឆេង ភារុណ បើកំពុងនៅក្នុងប្រទេសវៀតណាម ត្រូវប្រញាប់វិលចូលមាតុប្រទេសដោយខ្លួនឯង និងសូមកុំព្យាយាមពួនសំងំ ឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយ ពីព្រោះលោកប្រាកដជាដឹងច្បាស់ហើយថា គ្មានថ្ងៃអាចរួចខ្លួននោះទេ។
ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបខ្ញុំផ្ទាល់ និងក្នុងនាមក្រសួងមហាផ្ទៃ គឺដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ។
សូមអរព្រះគុណ និងអរគុណ!
សារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ