网友倾诉 四年友情因30美元AA饭钱翻脸

类型LIFE
发布时间2026/11/17 19:48

详情描述

一名投稿人讲述,她与大学同窗相识四年,一直在一个五人聊天群里往来,关系一度像家人。一周前,群里一行人聚餐,由其中一人先垫付150美元,按AA制每人应转30美元。她因工作繁忙没有当场转账,两天后才想起并补转。 钱转过去之后,垫付的一方却发来带讽刺意味的消息,语气像在指责她想白吃。她回复说自己确实忙,没有为这30美元占便宜的意思。随后群里其他人也加入批评,说她不准时、不重视朋友,并称大家已经讨论过,她退出这个群对所有人都好。她事后逐一私聊道歉,没有人回复,关系最亲近的那位也把她拉黑。这周末的出行计划已经重新安排,名单里没有她。 从操作层面看,AA餐费属于当天就能结清的小额账目。当场转账、或最迟当天补上并附一句说明,基本可以省掉绝大多数误会,转账记录本身就是说明。两天的时间差本身不构成信任问题,但在群体场景里,垫钱的人往往就是最在意这笔钱的人。 如果还想挽回,建议只做一次完整沟通:承认自己拖延、说明原因,不对对方的语气和在群里公开点名作辩解,然后停止追问。反复道歉容易被理解成纠缠,也会把主动权全部交出去。 同时可以观察一个信号:对方是否愿意就公开催款这一步作出解释。若连私下沟通都不接受、直接拉黑,分歧就不在30美元本身,而在双方对这段关系的定位。可以给自己一个明确期限,比如一周内没有回应,就把这段关系暂时放下,把精力还给自己其他的朋友和工作。
📋 简要摘要 ▸
投稿人讲述与大学同窗相识四年、关系密切,近日一次聚餐由其中一人先垫付150美元,按AA制每人应转30美元。投稿人因工作繁忙没有及时转账,随后被对方在五人群聊中公开点名催款,双方关系急转直下。投稿人表示难以接受多年交情因一笔小额餐费走到这一步,情绪低落。
📋 完整原文 ▸
ខ្ញុំពិតជាមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណាទេ ព្រោះរាល់ពេលដែលខ្ញុំបើកមើល Messenger ឬមើលទៅក្នុងក្រុមជជែកលេងដែលធ្លាប់តែមានសមាជិក៥នាក់ ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីមួយមកចាក់ចំបេះដូងខ្ញុំអ៊ីចឹង។ ពួកយើងជាមិត្តនឹងគ្នាតាំងពីឆ្នាំទី១នៃមហាវិទ្យាល័យ រហូតមកដល់ពេលនេះគឺ៤ឆ្នាំពេញហើយ ដែលមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរត្រឹមតែរយៈពេលមួយសប្តាហ៍មុន ដោយសារតែការយល់ច្រឡំរឿងលុយកាក់តិចតួច។ រឿងវាផ្ដើមចេញពីការទៅញ៉ាំអីមួយកន្លែង កាលនោះមិត្តម្នាក់ក្នុងក្រុមបានចេញលុយមុនអស់ចំនួន ១៥០ដុល្លារ ហើយដល់ពេលចែកគ្នាចេញម្នាក់ៗត្រូវបង់៣០ដុល្លារ។ ខ្ញុំជាប់រវល់រឿងការងារបន្តិច ក៏ភ្លេចផ្ញើលុយឲ្យគេភ្លាមៗនោះទេ រហូតដល់២ថ្ងៃក្រោយមកទើបខ្ញុំចាំបាន ក៏ប្រញាប់ផ្ញើទៅឲ្យ។ ប៉ុន្តែពេលខ្ញុំផ្ញើទៅ គេបែរជាផ្ញើសារមកឌឺដងដាក់ខ្ញុំថា ហាក់បីដូចជាខ្ញុំចង់ស៊ីជោកគេអញ្ចឹង។ ខ្ញុំក៏តបវិញតាមត្រង់ថាខ្ញុំរវល់ខ្លាំង មិនមែនមានចេតនាចង់បោកប្រាស់លុយតិចតួចប៉ុណ្ណឹងទេ។ គ្រាន់តែប៉ុណ្ណឹង ស្រាប់តែអ្នកផ្សេងទៀតក្នុងក្រុមដែលធ្លាប់តែត្រូវរ៉ូវគ្នា ក៏នាំគ្នាមកបន្ទោសខ្ញុំថាខ្ញុំជាមនុស្សមិនសូវគោរពពេលវេលា និងមិនសូវឲ្យតម្លៃមិត្តភក្តិ ហើយពួកគេថែមទាំងនិយាយពាក្យឈឺចាប់ថា ពួកគេបានពិភាក្សាគ្នារួចហើយថា ខ្ញុំជាមនុស្សដែលគួរតែដកខ្លួនចេញពីក្រុមនេះទៅ ទើបល្អសម្រាប់អ្នករាល់គ្នា។ ខ្ញុំពិតជាមិនអាចជឿសោះថា គ្រាន់តែរឿងលុយ៣០ដុល្លារ និងការយល់ច្រឡំមួយពេលសោះ បែរជាធ្វើឲ្យពួកគេសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំដែលរាប់អានគ្នាដូចបងប្អូន៤ឆ្នាំមកហើយ។ ខ្ញុំបានព្យាយាមទាក់ទងទៅសុំទោសជាលក្ខណៈឯកជនម្តងម្នាក់ៗ ប៉ុន្តែគ្មានអ្នកណាម្នាក់ឆ្លើយតបសារខ្ញុំឡើយ សូម្បីតែម្នាក់ដែលស្និទ្ធបំផុតក៏ Block ខ្ញុំចោលដែរ។ ខ្ញុំអង្គុយឆ្ងល់ខ្លួនឯងថា តើខ្ញុំពិតជាខុសធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងមែនទេ? ឬមួយក៏ពួកគាត់គ្រាន់តែចង់រកលេសដើម្បីដកខ្ញុំចេញពីក្រុម ដោយសារកន្លងមកខ្ញុំប្រហែលជាមានអ្វីដែលធ្វើឲ្យពួកគាត់មិនពេញចិត្តយូរមកហើយ? ឥឡូវនេះខ្ញុំមានអារម្មណ៍ឯកោខ្លាំងណាស់ ទៅណាធ្វើអ្វីក៏នឹកឃើញដល់ពួកគេ ព្រោះសូម្បីតែប្លង់ដើរលេងចុងសប្តាហ៍នេះ ក៏ពួកគេរៀបចំគ្នាជាថ្មីដោយគ្មានឈ្មោះខ្ញុំ។ តើខ្ញុំគួរតែព្យាយាមពន្យល់ពួកគេម្តងទៀត ឬគួរតែព្រលែងដៃចោលនូវមិត្តភាពដែលគ្មានតម្លៃចំពោះខ្ញុំបែបនេះ ព្រោះរឿងតែបន្តិចបន្តួចបែរជាមិត្តភក្តិធ្វើដាក់គ្នាដល់ថ្នាក់នេះ? ខ្ញុំពិតជាលំបាកចិត្តណាស់ មិនដឹងត្រូវធ្វើខ្លួនបែបណាទើបសម ក្នុងស្ថានភាពដែលគ្មានអ្នកយល់ចិត្តបែបនេះ។ 😞 💌 Confession