亨索部长出席塔山寺“诺哥宋干节”新年祈福仪式





分类政务新闻
事件时间2026年4月14日至19日
地点金边塔山寺
来源柬埔寨劳工部
发布时间2026/04/14 15:00
详情描述
2026年4月14日,柬埔寨劳工与职业培训部部长亨索出席了在金边塔山寺历史遗迹举行的“诺哥宋干节”新年祈福及迎接天神仪式。该活动由柬埔寨青年联合会主席、副首相洪玛尼主持,旨在祈求新年平安与吉祥。金边市政府与青联会共同举办的此次“诺哥宋干节”活动于4月14日至19日举行,通过传统娱乐节目和文化表演,旨在为民众营造节日氛围并吸引国际游客。亨索部长在仪式上向全国各界人士、企业代表及劳工群体致以新年祝福。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ដ៏អធិកអធម ព្រមទាំងរៀបចំតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងពរជ័យពីទេវតាឆ្នាំថ្មី។
ការទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំនេះ នៅរាជធានីភ្នំពេញ ស.ស.យ.ក. និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ«នគរសង្រ្កាន្ត» ដោយបានបង្កើតកម្មវិធីកម្សាន្តតាមបែបប្រពៃណី និងផ្ទាំងទស្សនីយភាពផ្សេងៗដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ហេង សួរ បានបួងសួង និងជូនពរសព្ទសាធុការពរជ័យ វិបុលសុខគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំជាតិ មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន រួមទាំងតំណាងសហគ្រាស
រោងចក្រ ក្រុមហ៊ុន សមាគម សហជីព កម្មករនិយោជិត និយោជក ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខចម្រើន និងសិរីសួស្តីជារៀងដរាបតទៅ៕
#MLVT #HENGSour