柬埔寨主办第20届法语峰会 洪玛奈夫人率配偶团
分类外交
来源BTV电视台
发布时间2026/11/18 08:19
详情描述
柬埔寨担任第20届法语国家组织峰会东道主期间,洪玛奈夫人皮奇占莫妮博士主持配偶团活动,与多国元首及政府首脑夫人开展会见、文化交流及多场配套活动。她表示,这些安排不仅展现柬埔寨文化底蕴与高棉人民的待客之道,也增进了国家之间的相互理解、尊重与友谊,同时为女性与青年参与国际交流提供平台。
📋 完整原文 ▸
**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖** ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចែករំលែកពេលវេលាដ៏មានអត្ថន័យជាមួយភ្ញៀវកិត្តិយស និងលោកជំទាវជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាមិត្ត តាមរយៈជំនួប ការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីដ៏កក់ក្តៅជាច្រើន។
ពេលវេលាទាំងនេះ មិនត្រឹមតែជាឱកាសបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ និងទឹកចិត្តបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការយោគយល់គ្នា ការគោរពចំពោះគ្នា និងចំណងមិត្តភាពរវាងប្រទេសនិងប្រទេសផងដែរ។ នាងខ្ញុំក៏មានមោទនភាពដែលបានឃើញស្ត្រី និងយុវតីខ្មែរចូលរួមបង្ហាញសមត្ថភាព ទេពកោសល្យ និងតម្លៃនៃវប្បធម៌ជាតិយើង។
នាងខ្ញុំជឿជាក់ថា សន្តិភាពមិនត្រឹមតែត្រូវបានកសាងតាមរយៈកិច្ចសន្ទនារវាងប្រទេសនិងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពូនជ្រំតាមរយៈការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងមិត្តភាពរវាងមនុស្សផងដែរ។
សូមអរគុណភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមការងារ និងអ្នកចូលរួមគ្រប់រូប ដែលបានធ្វើឱ្យកម្មវិធីទាំងនេះក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃ។
[Website](https://www.btv.com.kh/) |[ Facebook](https://web.facebook.com/btvnewstv/) | [Telegram](https://t.me/btvnewscambodia) | [TikTok](https://www.tiktok.com/@btvcambodia)