洪玛奈总理重申边界谈判需专业与法律依据
分类政治
事件时间2026-10-16
地点金边
来源新柬埔寨日报
发布时间2026/10/16 12:11
详情描述
2026年10月16日,柬埔寨总理洪玛奈在金边就边界谈判工作发表讲话。他强调,边界谈判是政府对国家和人民承担的重大责任,必须基于明确的法律文件、技术标准及专业手段进行,并要求谈判过程保持严谨与高度耐心,以维护国家主权。
洪玛奈指出,边界谈判严禁依赖非正式渠道的信息,包括社交媒体、电视报道、道听途说或主观臆测。政府在处理边界问题时,将根据实际情况选择合适的解决机制。目前,柬埔寨正通过双边机制,即柬埔寨边界联合委员会(JBC)推进陆地边界谈判;针对海洋边界,则通过联合国海洋法公约(UNCLOS)框架下的强制调解机制进行处理。
洪玛奈对由副总理布拉索昆率领的柬埔寨代表团及法律专家组表示支持。该代表团于2026年10月14日至18日前往荷兰海牙,出席在常设仲裁法院(PCA)及国际法院(ICJ)总部举行的联合国海洋法公约调解委员会第二次会议,就柬埔寨与泰国的相关议题进行磋商。
📋 简要摘要 ▸
洪玛奈总理在讲话中强调,边界谈判是政府对国家和人民的重大责任,必须通过法律、技术及专业手段处理,严禁依赖非正式渠道信息。
📋 完整原文 ▸
សាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះកិច្ចការចរចារព្រំដែន៖
កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំង ធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជា តាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស។ល។ នោះទេ។
ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។
សូមជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦៕