柬埔寨青年志愿者向边防军人和难民捐赠物资
分类社会
事件时间柬埔寨新年期间
地点柬埔寨边境
来源新新报
发布时间2026/04/07 18:59
详情描述
柬埔寨青年联合会志愿者组织包装了约8000罐传统食品,旨在向边境驻守的军人和难民表达慰问与感谢。
📋 完整原文 ▸
ផ្ញើក្ដីនឹករលឹកតាមអំបុក និងនំខ្ញី ទៅជនភៀសសឹក និងកងទ័ពជាលើកទី២
នាឱកាសត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ជិត២០០នាក់ បានជួបជុំគ្នាជាថ្មីដើម្បីជួយវេចខ្ចប់អំបុក និងនំខ្ញីដាក់កំប៉ុងតូចៗប្រមាណ ៨ ០០០ កំប៉ុង (ស្មើនឹង ៣តោន) សម្រាប់យកទៅចែកជូនដល់ពលរដ្ឋភៀសសឹកតាមជំរំ និងវីរកងទ័ពតាមព្រំដែន។ រាល់កំប៉ុងនំនីមួយៗ សុទ្ធតែមានភ្ជាប់នូវសារលើកទឹកចិត្ត និងស្មារតីសាមគ្គីពីពលរដ្ឋជួរក្រោយ ដើម្បីផ្ញើក្ដីនឹករលឹក និងការដឹងគុណទៅកាន់កងទ័ពជួរមុខដែលកំពុងស្ថិតតាមព្រំដែន។
កន្លងមកយុវជនស្ម័គ្រ ស.ស.យ.ក. បានរួមគ្នាខ្ចប់នំខ្ញី និងអំបុក សរុបចំនួន៣តោន ផ្ញើទៅជនភៀសសឹកតាមបណ្ដាខេត្តមួយចំនួនម្ដងរួចមកហើយ។ ហើយលើកទី២នេះ ត្រៀមផ្ញើទៅកងទ័ពជួរមុខ និងជនភៀសសឹកបន្ថែមទៀត។