金斯橡胶加工厂在特本克蒙省投产 提供5万个就业岗位










分类经济
事件时间2026-05-27
地点特本克蒙省
来源柬埔寨司法部
发布时间2026/05/27 21:29
详情描述
2026年5月27日上午,金斯橡胶(柬埔寨)公司在特本克蒙省特本克蒙县若卡波普乡占姆鲁村举行橡胶加工厂投产仪式。柬埔寨首相洪玛奈出席剪彩,司法部国务秘书艾占马卡拉代表副首相兼司法大臣高乐出席活动。
该工厂是Mainland集团旗下的子公司,主要生产符合国际标准的橡胶绉片,产品旨在满足国内工厂需求并出口至国际市场。此项目的投产旨在提升柬埔寨天然橡胶的深加工能力,增加农产品附加值,推动农工业产业链发展。
在就业方面,该工厂直接提供300个工厂岗位,并带动周边超过5万名胶农就业,对当地经济发展起到促进作用。此次投资反映了投资者对柬埔寨商业环境的信心,也是柬埔寨提升农产品价值、实现产品出口升级的重要举措。
📋 简要摘要 ▸
金斯橡胶(柬埔寨)公司在特本克蒙省正式投产,由洪玛奈总理出席剪彩。该项目作为Mainland集团子公司,旨在提升柬埔寨天然橡胶的深加工能力,直接创造300个工厂岗位,并带动周边5万名胶农就业,助力柬埔寨农产品出口升级。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួម «សម្ពោធរោចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)»
=====================
ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ថ្ងៃទី២៧ ឧសភា ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមក្នុងពិធី «សម្ពោធរោចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ(ខេមបូឌា)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិជាំម្លូ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារ សម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។
នេះគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។
ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ។
ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី២៧ ឧសភា ២០២៦