柬埔寨公共卫生政策会议召开 聚焦全民健康覆盖
分类政策
事件时间2025-09-18
地点金边
来源柬埔寨卫生部
发布时间2026/09/20 11:38
详情描述
2025年9月18日,柬埔寨卫生部在金边举办2026年公共卫生政策会议(C-HOPE2026)。本次会议由柬埔寨国家公共卫生研究所主办,主题为“通过更高效、更公平的医疗融资,推动柬埔寨全民健康覆盖进程”。
这是该会议举办的第二届,共有约350名代表通过线上及线下方式参会。与会人员包括来自各省市卫生局、卫生部各部门、国家中心、国家医院、医疗教育机构、国内外研究单位的代表,以及相关使馆和合作伙伴代表。
柬埔寨卫生部国务秘书罗瓦萨基里(Lo Veasnakiry)出席会议并致辞。他指出,通过科学研究与数据分析获取实证,是制定柬埔寨医疗融资政策的关键。会议旨在为学术界、医疗机构、教育部门、民间社会及卫生领域发展伙伴提供交流平台,共同探讨国家卫生优先事项及政策改革策略,以加速实现全民健康覆盖。
会议期间,罗瓦萨基里对国家公共卫生研究所的工作表示认可,并就进一步提升该机构的研究质量与响应能力提出建议:一是加强与国内外研究机构、大学及技术伙伴的合作,交流知识并提升对医疗融资系统及资源利用效率的分析能力;二是持续开展卫生领域研究,整合国内外研究成果,为国家卫生优先事项的讨论提供基础;三是强化国家人类研究伦理委员会秘书处职能,规范研究管理;四是协助卫生部下属单位及各级医院开展研究培训,扩大卫生领域人才储备。
📋 简要摘要 ▸
柬埔寨卫生部举办2026年公共卫生政策会议,探讨通过高效公平的医疗融资实现全民健康覆盖,旨在提升柬埔寨公共卫生服务水平。
📋 完整原文 ▸
សន្និសីទថ្នាក់ជាតិឆ្នាំ២០២៦ស្តីពីទស្សនវិស័យនិងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference: C-HOPE2026) ក្រោមមូលបទ៖ «ការជំរុញវឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាតាមរយៈហិរញ្ញប្បទានសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ជាងមុន»។
—
រាជធានីភ្នំពេញ÷ ព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទថ្នាក់ជាតិ ឆ្នាំ២០២៦ ស្តីពីទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference: C-HOPE2026) ដែលរៀបចំដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ក្រោមមូលបទ៖ «ការជំរុញវឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាតាមរយៈហិរញ្ញប្បទានសុខាភិបាល ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ជាងមុន»។
សន្និសីទជាតិនេះជាលើកទី២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលមកពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្ត នាយកដ្ឋាននៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាវិស័យសុខាភិបាល អង្គភាពស្រាវជ្រាវជាតិ និងអន្តរជាតិ តំណាងស្ថានទូត និងតំណាងដៃគូសហការជាតិ និងអន្តរជាតិដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ប្រមាណ៣៥០នាក់។
សន្និសីទនេះ មានគោលបំណងផ្តល់វេទិកាថ្នាក់ជាតិ សម្រាប់បំផុសការពិភាក្សារវាងភាគីពាក់ព័ន្ធ មកពីគ្រឹះស្ថានសិក្សាស្រាវជ្រាវ គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល លើអាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់គោលនយោបាយសុខភាពសាធារណៈ សំដៅពន្លឿនដំណើរឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ និងការវិភាគទិន្នន័យសម្រាប់បង្កើតជាភស្តុតាងវិទ្យាសាស្រ្តចាំបាច់ ក្នុងការរៀបចំគោលនយោបាយហិរញ្ញប្បទានសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានវាយតម្លៃខ្ពស់លើមុខងារ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាសេនាធិការមួយរបស់ក្រសួងសុខាភិបាល លើការងាររៀបចំគោលនយោបាយសុខាភិបាល និងបានផ្តល់អនុសាសន៍មួយចំនួន ក្នុងការបន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួនឱ្យមានគុណភាពខ្ពស់ និងកាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដូចជា៖ (១)ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗ សាកលវិទ្យាល័យ ដៃគូបច្ចេកទេស ក្នុងប្រទេស ក្នុងតំបន់និងអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង ទទួលបានទស្សនទានថ្មីៗ និងបង្កើនសមត្ថភាពអង្គភាព ក្នុងការសិក្សាស្រាវជ្រាវ និងវិភាគប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ការប្រើប្រាស់ធនធានប្រកបដោយសាកសិទ្ធភាព និងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ (២)បន្តការងារអភិបាលកិច្ច ការងារស្រាវជ្រាវលើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចម្រាញ់យករបកគំហើញពីការសិក្សាស្រាវជ្រាវ ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាគន្លឹះ ដែលជាអាទិភាពរបស់វិស័យសុខាភិបាលជាតិ។ (៣)ពង្រឹងតួនាទីជាលេខាធិការ នៃគណៈកម្មការជាតិ ក្រមសីលធម៌ សម្រាប់ការសិក្សាស្រាវជ្រាវលើមនុស្ស ដោយបន្តពិនិត្យ និងបន្តពង្រឹងការងារគ្រប់គ្រង លើការសិក្សាស្រាវជ្រាវឱ្យឆ្លើយតបបានច្រើនបំផុតទៅនឹងអាទិភាព នៃប្រពន្ធ័សុខាភិបាលជាតិ។ (៤)ជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពការសិក្សាស្រាវជា្រវ ដល់អង្គភាពផ្សេងៗទៀត របស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការកែលម្អគុណភាពសេវាថែទំា និងព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)