柬埔寨旅游部与GX基金会合作 吸引香港游客赴柬










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/07/03 14:29
详情描述
柬埔寨旅游部部长豪萨(Hout Hak)近日在金边会见中国人民政治协商会议全国委员会副主席、GX基金会主席、香港特别行政区前行政长官梁振英及其代表团。双方就加强旅游合作、推广柬埔寨旅游潜力及吸引香港游客赴柬旅游展开深入讨论。
梁振英表示,将协助向香港民众推广柬埔寨旅游资源,特别是在中国游客免签政策试行期间,该政策执行期为2026年6月15日至10月15日。此外,梁振英回顾了GX基金会在柬埔寨开展的慈善活动,包括为数千名民众提供免费白内障手术,以及在各省实施传染病防控项目。
豪萨对GX基金会在旅游推广及人道主义领域的贡献表示认可,并建议基金会继续向香港民众宣传柬埔寨,推动投资者、媒体及旅游从业者赴柬考察。同时,豪萨邀请基金会考虑派遣医疗团队前往磅通省巴莱县,为当地民众提供免费诊疗服务。
数据显示,2025年柬埔寨共接待国际游客约560万人次,其中中国游客约120万人次,同比增长42%。2026年前5个月,柬埔寨接待国际游客超过150万人次,中国游客超过40万人次,位居柬埔寨国际客源市场首位。2026年是柬中建交68周年,双方将以此为契机深化各领域合作。
GX基金会是一家总部位于香港的非营利性人道主义组织,主要在发展中国家提供医疗卫生服务及人道援助。
📋 简要摘要 ▸
柬埔寨旅游部部长与GX基金会主席梁振英会晤,双方探讨加强旅游合作,利用免签政策吸引更多香港及中国游客,并回顾了基金会在柬的医疗慈善成果。
📋 完整原文 ▸
[English Below]
ឯកឧត្តម Leung Chun Ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន, ប្រធានមូលនិធិ GX Foundation និងជាអតីតនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង សហការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងមកទស្សនាកម្ពុជាកាន់តែច្រើន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Leung Chun Ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC), ប្រធានមូលនិធិ GX Foundation និងជាអតីតនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HK SAR) និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងរួមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរពីតំបន់រដ្ឋបាលពិសេសហុងកុងមកកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះដែរ ឯកឧត្តម Leung Chun Ying បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់របស់មូលនិធិ ចូលជួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ ព្រមទាំងកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុង អំឡុងពេលយុទ្ធនាការលើកលែងទិដ្ឋាការជូនប្រជាជនចិនសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានប្រតិភូ ក៏បានរាយការណ៍ពីលទ្ធផលសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា រួមមានការផ្តល់សេវាវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរាប់ពាន់នាក់ និងការអនុវត្តកម្មវិធីទប់ស្កាត់ជំងឺឆ្លងតាមភ្នាក់ងារចម្លងនៅតាមបណ្តាខេត្តនានា។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សកម្ម របស់មូលនិធិ GX Foundation ទាំងក្នុងវិស័យទេសចរណ៍ និងសកម្មភាពមនុស្សធម៌ ដែលពិតជាបានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឯកឧត្តមប្រធាន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងអំឡុងយុទ្ធនាការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ព្រមទាំងជួយជម្រុញដំណើរសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន ស្នើមូលនិធិសិក្សាពិនិត្យលទ្ធភាពបញ្ជូនក្រុមគ្រូពេទ្យមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី ៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១,២លាននាក់ កើនឡើង ៤២% ធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនជាង ៤០ម៉ឺននាក់ ឈរលំដាប់ទី១ នៃទីផ្សារទេសចរណ៍របស់កម្ពុជា។
សូមជម្រាបជូនថា GX Foundation គឺជាអង្គការមនុស្សធម៌មិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល និងជំនួយមនុស្សធម៌នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានអនុវត្តគម្រោងវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃ និងគម្រោងសុខាភិបាលសាធារណៈជាច្រើន ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងទូលំទូលាយ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៣២ ឆ្នាំ២០២៦)