柬埔寨商业企业CTE正式挂牌 转型助力农产品出口










分类经济
事件时间2026-06-12 08:00
地点金边
来源柬埔寨通讯社
发布时间2026/06/12 13:50
详情描述
2026年6月12日上午8时,柬埔寨商业部在金边举行仪式,正式宣布“柬埔寨商业企业(CTE)”挂牌成立。该机构由原绿贸公司转型而来,旨在通过机构转型、国内贸易及国际贸易三大核心职能,提升柬埔寨农产品出口竞争力。
商业部常务国务秘书肯西通在仪式上表示,绿贸公司在过去30年间为保障粮食安全及市场稳定发挥了重要作用。此次成立的CTE并非为了取代私营企业或与之竞争,而是定位为“战略合作伙伴”,旨在为私营企业创造有利条件,共同开拓新市场。
CTE的成立是柬埔寨2026-2028年贸易架构改革的重要组成部分,旨在实现贸易体系的动态化、韧性与包容性。在继续保障大米等战略物资供应的基础上,CTE将重点拓展农产品、有机产品及加工品的国际市场,以增加国内附加值并扩大出口规模。
针对CTE的未来运作,商业部提出多项指导意见,要求该机构加强与农民、农业社区、中小企业及投资者的合作,并建立严格的国内外市场价格监测系统,以便及时采取干预措施。同时,CTE需利用好现有自由贸易协定,积极参与市场准入谈判,并与相关部门协作,制定进入国际市场的新战略,确保在运营中遵循透明度与专业化原则。
📋 简要摘要 ▸
柬埔寨商业部正式启动“柬埔寨商业企业(CTE)”,由原绿贸公司转型而来。CTE将作为战略合作伙伴,在保障粮食安全基础上,重点拓展农产品、有机产品及加工品的国际市场,旨在提升柬埔寨出口竞争力,并为私营企业提供物流与市场开发支持。
📋 完整原文 ▸
ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»
(AKP ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការបង្កើត (ស.ព.ក. - CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. - CTE នឹងដើរតួជា "ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត" ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. - CTE នាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង CTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។
ដើម្បីធានាឱ្យសហគ្រាសសាធារណៈដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
១. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។
២. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។
៣. លើកទឹកចិត្ត ស.ព.ក. - CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។
៤. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។
៥. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរាគមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋ។
៦. លើកទឹកចិត្ត ស.ព.ក. - CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ដោយដើរតួជាអ្នកសម្របសម្រួលតំណាងឱ្យវិស័យឯកជនកម្ពុជា ក្នុងការចរចាកិច្ចសន្យាផ្គត់ផ្គង់កសិផលកម្រិត «រដ្ឋាភិបាលទៅរដ្ឋាភិបាល» ជាមួយប្រទេសបញ្ជាទិញធំៗ។
៧. លើកទឹកចិត្ត ស.ព.ក. - CTE ឱ្យពិចារណាសិក្សាលទ្ធភាពវិនិយោគលើឃ្លាំងស្តុក និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងធានាចីរភាពនៃការផ្គត់ផ្គង់។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់ ឯកឧត្តម លោក លោកស្រី ដែលជានាយកប្រតិបត្តិ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ស.ព.ក. - CTE ទាំងអស់ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៏មានការប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង CTE ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនដឹកជញ្ជូននានា ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងភស្តុភារកម្ម (Logistics) ជូនដល់ពាណិជ្ជករ និងអ្នកផលិត ផងដែរ៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia