柬埔寨劳工部赴韩考察建筑安全管理经验










类型考察
地点韩国首尔
发布时间2026/09/19 20:00
详情描述
9月14日至18日,柬埔寨劳工部国务秘书索姆·占南率领代表团赴韩国首尔进行考察。代表团成员包括劳工部职业安全与健康监察官员,以及国土规划与建设部建筑监察官员。
此次考察由韩国职业安全与健康局(KOSHA)及国际劳工组织(ILO)与韩国合作项目共同组织。活动旨在通过学习韩国在建筑行业的安全与健康管理经验,提升柬埔寨监察官员在预防和遏制建筑工地事故方面的能力。
考察期间,代表团重点学习了韩国建筑工地安全政策与法规、工伤事故调查技术、设备与机械安全使用文化,以及相关监察技术。此外,代表团还实地走访了韩国建筑工地及职业安全与健康培训中心,并与韩国劳工与就业部就未来合作事宜进行了探讨。
索姆·占南表示,韩国政府在柬埔寨职业安全与健康领域提供了技术支持,包括协助起草相关法律草案。此次考察旨在进一步加强柬埔寨、韩国及国际劳工组织之间的合作,以改善柬埔寨建筑工人的职业安全与健康保障。
📋 简要摘要 ▸
柬埔寨劳工部代表团于9月14日至18日赴韩国首尔考察,学习建筑行业安全与健康管理经验,旨在提升柬埔寨建筑工人的职业安全保障。
📋 完整原文 ▸
គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់
(ទីក្រុងសេអ៊ូល)៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ នៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ជាមន្រ្តីអធិការកិច្ចសុវត្ថិភាពនិងសុខភាពការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអធិការកិច្ចសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទស្សនកិច្ចសិក្សា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធជាក់ស្តែង លើការពង្រឹងសុវត្ថិភាពនិងសុខភាពការងារ ក្នុងវិស័យសំណង់។
កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងគម្រោង "Asia-Pacific Regional Case for Implementing the Global Accelerator by a Just Transition in the Construction Industries" ក្រោមកិច្ចសហប្រតិបត្តិការ ILO-Korea Partnership Programme ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចកម្ពុជា លើការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៅការដ្ឋានសំណង់។
ឯកឧត្តម សោម ចំណាន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានសិក្សាពីគោលនយោបាយ និងច្បាប់ សុវត្ថិភាពការដ្ឋានសំណង់ បច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់ការងារ ការលើកកម្ពស់វប្បធម៌សុវត្ថិភាពក្នុងការប្រើប្រាស់បរិក្ខារ និងគ្រឿងចក្រ និងបច្ចេកទេសអធិការកិច្ច។ បន្ថែមពីនេះ គណៈប្រតិភូក៏បានចុះអនុវត្តផ្ទាល់នៅការដ្ឋានសំណង់ ទស្សនកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងពិភាក្សាជាមួយក្រសួងការងារ និងមុខរបរសាធារណរដ្ឋកូរ៉េ អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារ រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និង ILO ក្នុងការលើកកម្ពស់ការងារសមរម្យ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យសំណង់នៅកម្ពុជា៕
#MLVT #HENGSour