洪玛奈下令各部门24小时待命应对河岸坍塌
发布时间2026/09/09 09:58
政策详情
在2026年8月28日召开的第25次内阁全体会议上,柬埔寨首相洪玛奈针对河岸坍塌及自然灾害对民众生命财产安全的威胁,向各相关部门及地方政府下达了强制性指导原则。
洪玛奈要求国家灾害管理委员会、矿产与能源部、水利与气象部、环境部以及各级地方政府,必须对受灾地区的河流水位变化及河岸坍塌情况进行持续监测与评估。各相关机构需制定应急干预计划,确保在紧急情况下能迅速将处于高风险区域的民众撤离至安全地带。
为保障救援工作的时效性,政府要求各部门建立24小时应急值守机制,统筹调配救援力量与物资,确保在突发状况下能够及时介入。此外,相关职能部门需加快研究并落实长期的技术性解决方案,以有效预防河岸坍塌问题。政府强调,各级单位必须积极履行职责,确保民众在灾害面前得到妥善安置与救助。
📋 简要摘要 ▸
洪玛奈总理在内阁会议上要求各部门及地方政府建立24小时应急机制,积极应对河岸坍塌及自然灾害。
📋 完整原文 ▸
**សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញគោលការណ៍ណែនាំជាកំហិត ឆ្លើយតបបញ្ហាបាក់ច្រាំងទន្លេ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២៥**
__
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ និងជាកំហិត ដល់ក្រសួង-ស្ថាប័នជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះធម្មជាតិ និងបញ្ហាបាក់ច្រាំងទន្លេដែលកំពុងគំរាមកំហែងដល់ជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។__
ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពម្ចាស់ការលើការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរ៉ែ និងថាមពផ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថានព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលកម្រិតកម្ពស់ទឹក និងសភាពការណ៍បាក់ច្រាំងទន្លេនៅតាមតំបន់រងគ្រោះឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការអន្តរាគមន៍ជាស្រេចក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមគ្រោះថ្នាក់ខ្ពស់ទៅកាន់ទីទួលសុវត្ថិភាព ឱ្យបានលឿននិងទាន់ពេលវេលាបំផុត ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាទិភាព។
បន្ថែមពីលើការងារសង្គ្រោះបន្ទាន់ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ រួសរាន់សិក្សានិងអនុវត្តនូវដំណោះស្រាយបច្ចេកទេសក្នុងរយៈពេលវែង ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរ ការសម្របសម្រួលកម្លាំងសរុប និងមធ្យោបាយសង្គ្រោះ ត្រូវតែរៀបចំឱ្យបានសកម្ម និងត្រៀមខ្លួនជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីចុះជួយអន្តរាគមន៍ក្នុងស្ថានភាពអាសន្ន ដោយមិនត្រូវបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយខ្វះការយកចិត្តទុកដាក់នោះឡើយ៕