商业部长主持商业部新架构下领导及官员就职仪式
分类政务
事件时间2026年4月1日周三上午
地点金边,商业部总部
来源柬埔寨商务部
发布时间2026/04/01 15:28
详情描述
商业部长Cham Nimul主持了部门新架构下的官员就职仪式,并就提高工作效率及政府总理指示发表讲话。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម តាមរចនាសម័្ពន្ធថ្មី
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម តាមរចនាសម័្ពន្ធថ្មី។ ពិធីនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី បានមានមតិសំណេះសំណាល និងអនុសាសន៍ណែនាំលើរបៀបរបបបំពេញការងារឱ្យមានប្រសិទ្ធិភាព ដោយបានរំលឹកជូននូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្ដោតសំខាន់លើគោលការណ៍គុណាធិបតេយ្យ ជ្រើសរើសអ្នកមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបំពេញការងារស្របតាមតួនាទី និងការទទួលខុសត្រូវ ព្រមទាំងស្របតាមអភិក្រម «ជ្រើសរើសឱ្យត្រូវ ដាក់ឱ្យចំ រក្សាឱ្យនៅ» ដែលជាទស្សនវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាថាមន្ត្រីមានសមត្ថភាពពិតប្រាកដទទួលបានមុខតំណែងសមស្រប។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))