洪森与越老领导人共进早餐 深化三国合作

洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
洪森与越老领导人共进早餐 深化三国合作
1/9
分类外交
地点金边
来源亮点报
发布时间2026/11/16 08:43

详情描述

柬埔寨参议院主席洪森与越南国家主席苏林、老挝国家主席通伦·西苏里共进早餐,三方在亲切氛围中就传统友谊与全面合作交换意见。报道称此次会面体现三个邻国领导人之间的互信与团结,并为后续在经贸、边境事务等领域的务实合作定下基调。
📋 完整原文 ▸
**ជំនួបពិសាអាហារពេលព្រឹករួមគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ** **សម្តេចតេជោ ហ៊ុន សែន** ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបពិសាអាហារពេលព្រឹករួមគ្នាជាមួយ **ឯកឧត្តម តូ ឡឹម** ប្រធានរដ្ឋវៀតណាម និង**ឯកឧត្តម ថងលូន ស៊ីស៊ូលីត** ប្រធានរដ្ឋឡាវ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព។ ជំនួបដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង និងមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង។ ជាមួយគ្នានេះ ក៏ជាការបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងបី។ ជំនួបនេះជាសក្ខីភាពមួយបញ្ជាក់ថា មិត្តភាពល្អ និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង។