磅通省推动农户用手机查农情 200余名农民参训

分类农业
地点磅通省
来源柬埔寨国家电视台
发布时间2026/11/04 11:02
详情描述
农村发展银行行长、德崇农民网络协会主席郭达在磅通省向约200名农户表示,农民应善用智能手机获取市场行情、种植技术、农产品加工与融资渠道信息,信息匮乏是当前农户增收的主要障碍,相关推广需进一步扩大覆盖面。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: កសិករគួរប្រើស្មាតហ្វូននៅក្នុងដៃឱ្យមានប្រយោជន៍ និងទទួលព័ត៌មានសំខាន់ៗសម្រាប់របរកសិកម្ម៖ ឯកឧត្តមបណ្ឌិត កៅ ថាច
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញដល់កសិករ ឱ្យចេះប្រើទូរស័ព្ទស្មាតហ្វូនមកបម្រើឱ្យផលប្រយោជន៍នៅក្នុងមុខរបរកសិកម្មរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ព័ត៌មានសំខាន់ៗដែលកសិករគួរតាមដាន មានដូចជា ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស ព័ត៌មានអំពីការកែច្នៃ និងព័ត៌មានអំពីការស្វែងរកដើមទុន ជាដើម។
ឯកឧត្តមអគ្គនាយក ARDB មានប្រសាសន៍ថា៖ “កសិករសម័យនេះមិនដូចកសិករសម័យមុន ។ កសិករសម័យនេះ ដៃកាន់សុទ្ធតែទូរស័ព្ទស្មាតហ្វូន ប៉ុន្តែសូមកុំឱ្យស្មាតហ្វូនធ្វើជាម្ចាស់លើយើង។ សូមឱ្យយើងធ្វើជាម្ចាស់លើស្មាតហ្វូន ។ មានន័យថា ប្រើស្មាតហ្វូនដែលកំពុងកាន់នៅក្នុងដៃនេះ ឱ្យវាមានប្រយោជន៍ ។ បើពុំដូច្នេះទេ ទូរសព័្ទស្មាតហ្វូននឹងធ្វើឱ្យយើងជាអ្នកប្រើ អូស ឬស្ក្រូលរហូតអត់បានទៅមើលចម្ការ រវល់ជាប់មើលរឿងអត់ប្រយោជន៍ច្រើន តាមហ្វេសប៊ុក”។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង ២០០នាក់។
ឯកឧត្តមបណ្ឌិត លើកឡើងថា កង្វះព័ត៌មានកសិកម្ម ជាបញ្ហាចោទមួយសម្រាប់បងប្អូនកសិករ ហើយទាមទារឱ្យមានការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយជាងមុន ហើយបងប្អូនកសិករគួរព្យាយាមវិភាគ ដើម្បីឱ្យដឹងថា