旅游部赴敦煌丝路博览会 邀中国游客放心游柬埔寨










分类旅游
事件时间2026-11-03
地点中国甘肃敦煌
来源柬埔寨旅游部
发布时间2026/11/04 09:30
详情描述
柬埔寨旅游部代表团于11月3日在中国甘肃省敦煌市参加第九届丝绸之路(敦煌)国际文化博览会,旅游部长胡哈克出席开幕式并致辞。他在会上向50多个国家及中国游客发出邀请,表示柬埔寨是安全、友善的旅游目的地。
胡哈克在发言中把甘肃定位为古丝绸之路的核心节点,特别提到敦煌莫高窟,并将其与柬埔寨吴哥窟并列,称两者同为人类文明瑰宝。他提出“莫高窟与吴哥窟对话”这一概念,作为推动两国旅游合作与文化交流的抓手。这一表述意味着柬方有意把遗产旅游作为吸引中国客源的主线。
开幕式同场的还有甘肃省委书记吴晓军、世界知识产权组织总干事邓鸿森、中共中央宣传部副部长姜辉、中国-中亚机制秘书长孙卫东、联合国教科文组织东亚地区办事处主任夏泽翰,以及来自50多个国家的400余名代表。对关注柬埔寨旅游的读者而言,这显示柬方此次亮相并非单独推介,而是借助敦煌博览会的多国平台发声。
胡哈克在讲话中强调,柬埔寨在洪森及洪玛奈两届政府领导下,将确保游客的住宿、游览和商务活动顺利进行,让中国及国际游客获得“像回到自己家一样”的安全感与接待体验。这一表态针对的是中国游客对出境安全的关切。
值得核实的是,博览会期间柬方是否与中方或甘肃方面签署具体旅游合作文件、是否有航班或签证便利安排跟进,目前公开消息未披露。计划赴柬的读者可关注柬埔寨旅游部后续发布的信息,并以官方渠道公布的入境政策为准。
📋 简要摘要 ▸
柬埔寨旅游部组团赴中国甘肃省敦煌市参加第九届丝绸之路(敦煌)国际文化博览会,部长胡哈克出席开幕式并致辞,并于11月3日开展系列工作访问。柬方在会上向50多个国家及中国游客发出邀请,强调柬埔寨是安全、友善的旅游目的地。
📋 完整原文 ▸
[English Below]
"កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងសូមអញ្ជើញមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជា ដោយក្តីជឿជាក់ និងមានទំនុកចិត្ត" សារដ៏មុតមាំ និងជាក់ច្បាស់របស់កម្ពុជាដល់ប្រទេសជាង៥០ពីគ្រប់ទ្វីប
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ទៅចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ( Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណើអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩» នៅទីក្រុងទុនហ័ង (Dunhuaage) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Wu Xiaojun លេខាធិការបក្សប្រចាំខេត្តគ័នស៊ូ, លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, ឯកឧត្តម Jiang Hui អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ឯកឧត្តម Sun Weidong អគ្គលេខាធិការដ្ឋានយន្តការចិន-អាស៊ីកណ្តាល, លោក Shahbaz Khan នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ារបស់អង្គការយូណេស្កូ ព្រមទាំងប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង400 រូបពីប្រទេសជាង50ពីគ្រប់ទ្វីប។
ថ្លែងក្នុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ និងដ៏អាធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន ៨លើកកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ខេត្តគ័នស៊ូ គឺជាមជ្ឈមណ្ឌលស្នូលនៃវិថីសូត្របុរាណដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ទេសចរណ៍ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសរូងភ្នំម៉ូកៅ នៅទីក្រុងទុនហ័ង រីឯកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រ និងជាជាច្រើនសុទ្ធសឹងជាកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ ដែលគំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» បានក្លាយជាចំណុចដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌តាមបណ្តោយវិថីសូត្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលមានបេតិកភណ្ឌពិភពលោកដូចគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រលើកទី៩ គឺជាវេទិកាទេសចរណ៍វប្បធម៌ដ៏មានសារៈសំខាន់ក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ទឿងអស់ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ក្នុងព្រឹត្តការណ៍ទេសចរណ៍កម្រិតអន្តរជាតិដ៏ធំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយបានត្រៀមខ្លួនជាស្រេចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជាដែលជាទីកន្លែងដែលធានាថារាល់ការស្នាក់នៅ ការកម្សាន្តទេសចរណ៍ និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន។
សូមជម្រាបជូនថាទំនាក់ទំនងមិត្តភាពកម្ពុជា និងចិន មានប្រវត្តិសាស្ត្រយូរលង់មកហើយគឺតាំងពីសម័យហ្វូណនមកម្ល៉េះ ជាពិសេស ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានកសាង និងពង្រឹងជាបន្តបន្ទាប់ក្លាយជា "មិត្តដែកថែប" តាមរយៈថ្នាក់ដឹកនាំជំនាន់មុន និងបច្ចុប្បន្ន ព្រមទាំងទទួលបានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។
កម្មវិធីទី៦ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងទុងហ័ងនៃសាធារណរដ្ឋប្រជាមានិតចិន
ខេត្តគ័នស៊ូ (Gansu) ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។