柬埔寨第25届产科妇科会议开幕 聚焦降低母婴死亡率










分类医疗
事件时间2026-11-14
地点金边
来源柬埔寨卫生部
发布时间2026/11/17 13:20
详情描述
11月14日上午,柬埔寨产科与妇科协会第25届学术会议在金边开幕,主题为“加强产科与妇科专业技能能力”。卫生部国务秘书英塞迪卡代表卫生部长秦拉出席并主持开幕式。据卫生部通报,本次会议共有335人参加,其中线下285人、线上50人,参会者包括卫生部国务秘书、副国务秘书、顾问,金边市政府代表,11家国家级医院及各省市卫生局代表,以及协会会员。
英塞迪卡在会上表示,卫生部战略目标是将孕产妇和新生儿死亡率降至2030年可持续发展目标水平,具体指标为孕产妇死亡率降至每10万活产70例、新生儿死亡率降至每1000活产8例。她提出,孕产妇护理不应只覆盖分娩环节,而需从孕前、孕期延伸至分娩和产后。她特别提到,加快降低母婴死亡率的路线图以及孕产妇和新生儿死亡审查与响应机制(MPDRS),是反映护理质量、推动改善的关键工具。
会议对参会医护人员提出五项具体建议:一是提高产前检查质量,按风险等级对孕妇进行颜色分级管理;二是做好分娩期护理,配备有效的母婴抢救团队;三是加强产房内新生儿护理,由柬埔寨儿科协会组织相关培训;四是建立孕产妇和婴儿转诊体系,按CPA1、CPA2和国家级别分层转运,避免第二延迟和第三延迟;五是定期强化技术能力,尤其是产科急救技能,并将其与职业道德、以患者为中心的护理、团队协作及与孕产妇和家属的沟通相结合。
在妇科方面,英塞迪卡要求对妇科疾病和传染病进行检查、治疗,确保治愈后再评估女性是否可以怀孕。卫生部当前重点关注孕期并发症筛查、各类风险因素、预防与治疗、及时转诊以及产科急诊抢救,以减少母婴死亡。
📋 简要摘要 ▸
11月14日上午,柬埔寨产科与妇科协会第25届学术会议在金边开幕,主题为「加强产科与妇科专业技能能力」。卫生部国务秘书英塞迪卡代表部长秦拉出席并主持。她表示,卫生部战略目标是把孕产妇与新生儿死亡率降至2030可持续发展目标水平,会议将通过病例研讨和技能培训提升一线医护能力。
📋 完整原文 ▸
ពិធីបើកសន្និសីទលើកទី ២៥ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «ពង្រឹងសមត្ថភាពជំនាញផ្នែកសម្ភពនិងរោគស្ត្រី»
——
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក សនិ្នសីទលើកទី២៥ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា។
លោកជំទាវសាស្រ្តាចារ្យបានបញ្ជាក់ពីគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល គឺកាត់បន្ថយអត្រាមរណភាពមាតា និងទារកស្របតាមគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ ដែលមានទិសដៅស្របគ្នានឹងគោលការណ៍នយោបាយ របស់អង្គការសុខភាពពិភពលោក ចំពោះមរណភាពមាតា និងទារក ដែលអាចបង្ការបាន ដោយកាត់បន្ថយអត្រាមរណភាពមាតានៅត្រឹម ៧០នាក់ ក្នុង ១០០ ០០០ កំណើតរស់ អត្រាមរណភាពទារកនៅត្រឹម ៨នាក់ ក្នុង ១០០០ កំណើតរស់។
បច្ចុប្បន្នក្រសួងសុខាភិបាល ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យរកផលវិបាកក្នុងពេលមានគ៌ភ កត្តាប្រឈមនានា ការបង្ការ ព្យាបាល ការបញ្ជូនទាន់ពេលវេលា និងកិច្ចសង្គ្រោះបន្ទាន់ផ្នែកសម្ភព ដើម្បីកាត់បន្ថយការស្លាប់របស់មាតា និងទារក។ ការថែទាំស្ត្រីជាមាតា មិនមែនជាការថែទាំត្រឹមតែក្នុងពេលសម្រាលកូនប៉ុណ្ណោះទេ ការថែទាំត្រូវចាប់ផ្តើមតាំងពីមុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ ការថែទាំក្នុងពេលសម្រាល និងក្រោយសម្រាល។ ការអនុវត្តនូវផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងការពិនិត្យមរណៈភាពមាតា និងទារក និងការឆ្លើយតប (MPDRS) គឺជាកញ្ចក់ឆ្លុះបញ្ចាំងគុណភាពថែទាំ និងគន្លឹះ នៃការកែប្រែសុខភាពមាតានិងទារក។ ការពិនិត្យ ព្យាបាលរោគស្ត្រី និងការបង្ការជំងឺឆ្លងទាំងឡាយត្រូវតែបានអនុវត្ត និងត្រូវព្យាបាលឱ្យជាសះស្បើយ មុននឹងសម្រេចថា ស្ត្រីអាចមានកូនបាន។ ការផ្តល់នូវសារអប់រំណែនាំឱ្យបានទូលំទូលាយ ដើម្បីធានាថា មាតា និងទារកមានសុខភាពល្អទាំងកាយ ទាំងប្រាជ្ញាស្មារតី និងឈានទៅសម្រេចគោលដៅកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកនាឆ្នាំ២០៣០។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ទៅអង្គពិធីទាំងមូលដើម្បីចូលរួមក្នុងការកាត់បន្ថយមរណភាពមាតានិងទារក៖
១. ពង្រឹងគុណភាពនៃការពិនិត្យផ្ទៃពោះ និងការបែងចែកស្រ្តីតាមកំរិតហានិភ័យ (color coding)
២. ការថែទាំអំឡុងពេលសំរាល ដោយមានក្រុមសង្រ្គោះមាតា និងទារកដែលមានប្រសិទ្ធភាព
៣. ការថែទាំទារកទើបនឹងកើត នៅបន្ទប់សម្រាល ដោយមានរៀបចំជាការបណ្តុះបណ្តាលដោយសមាគមទារកកម្ពុជា
៤. ការរៀបចំប្រព័ន្ធបញ្ជូនស្រ្តី និងទារកទៅតាមកំរិត CPA1 CPA2, និងថ្នាក់ជាតិ ដើម្បីជៀសវាងការយឺតយ៉ាវ (Delay 2 and Delay 3)
៥. ពង្រឹងសមត្ថភាពបច្ចេកទេសជាប្រចាំ ពិសេសការសង្គ្រោះសមត្ថភាពជំនាញផ្នែកសម្ភព និងរោគស្ត្រី ត្រូវផ្សាភ្ជាប់ជាមួយនឹងក្រមសីលធ៌មវិជ្ជាជីវៈ ការថែទាំផ្តោតលើអតិថិជន ការអនុវត្តការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយស្ត្រី និងគ្រួសារ។
គួរបញ្ជាក់ជូនថា ពិធីបើកសន្និសីទនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីភ្នំពេញ អង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិទាំង១១ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត សមាជិក សមាជិកា នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា សរុបអ្នកចូលរួម ៣៣៥នាក់ (ដោយផ្ទាល់ចំនួន ២៨៥នាក់ និងតាមប្រព័ន្ធនិម្មិតចំនួន ៥0នាក់)។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)