旅游部与Genrich Investment签署可持续旅游开









分类政策
地点金边
来源柬埔寨旅游部
发布时间2026/09/23 11:20
详情描述
近日,柬埔寨旅游部与Genrich Investment Co., Ltd.在金边旅游部办公大楼签署谅解备忘录(MoU),双方将就可持续旅游开发展开合作。
柬埔寨旅游部部长胡哈(Hout Hak)与Genrich Investment首席执行官Lim Lork Johnson及相关高层代表出席了签约仪式。此次合作内容涵盖可持续旅游研究与开发、环境保护、碳信用及气候变化解决方案。
胡哈部长表示,柬埔寨政府将旅游业视为推动国家经济增长及改善民生的优先领域。他建议Genrich Investment利用其媒体及合作伙伴网络,加大对柬埔寨自然旅游与生态旅游潜力的宣传,并推动相关可持续旅游项目的投资。此外,部长还邀请该公司支持组织国际投资者及合作伙伴的考察访问(FAM Trip),以进一步挖掘柬埔寨旅游市场潜力。
Lim Lork Johnson表示,公司将致力于加强与旅游部的合作,在遵守柬埔寨现行法律法规的前提下,重点推进气候可持续性项目、碳信用、环境修复及自然旅游开发。
此次签约仪式于2026年9月22日举行,系柬埔寨旅游部2026年第46次国际合作伙伴交流活动的一部分。
📋 简要摘要 ▸
旅游部与Genrich Investment签署谅解备忘录,双方将合作开展可持续旅游研究、环境保护及碳信用解决方案,旨在推动柬埔寨旅游业绿色转型。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lim Lork Johnson នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Genrich Investment Co., Ltd. និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Genrich Investment Co., Ltd. ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិរក្សបរិស្ថាន ឥណទានកាបូន និងដំណោះស្រាយអាកាសធាតុនៅកម្ពុជា ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Genrich Investment Co., Ltd. ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន បន្តគាំទ្រ និងចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជា តាមរយៈបណ្តាញដៃគូ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន ជំរុញឱកាសវិនិយោគលើគម្រោងទេសចរណ៍ប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ការការពារបរិស្ថាន និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ព្រមទាំងគាំទ្រការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ដៃគូ និងវិនិយោគិនអន្តរជាតិ មកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចុក្ខវិស័យវែងឆ្ងាយរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
លោក Lim Lork Johnson បានសម្តែងការអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រសួងទេសចរណ៍ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ លើការសិក្សាស្វែងយល់ និងអភិវឌ្ឍគម្រោងពាក់ព័ន្ធនឹងអាកាសធាតុប្រកបដោយនិរន្តរភាព ឥណទានកាបូន ការស្តារបរិស្ថាន និងទេសចរណ៍ធម្មជាតិនៅកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៤៦ ឆ្នាំ២០២៦)