洪玛奈提出打击网诈五点建议 强化区域情报共享与金融监管

洪玛奈提出打击网诈五点建议 强化区域情报共享与金融监管
分类政策
事件时间2026-09-23
地点金边
来源公众资料
发布时间2026/09/23 18:54

详情描述

2026年9月23日,柬埔寨首相洪玛奈在金边出席ICCOS-2026会议时,就打击网络诈骗犯罪提出五点建议,旨在通过强化区域协作与国际合作,切断网诈产业链。 第一,建立实时情报共享机制。洪玛奈建议各国执法机构加强联络,实现情报的即时交换,以便迅速追踪跨国犯罪网络,并对分散在不同国家的犯罪团伙实施精准打击。 第二,开展高级金融调查。他提出,各国金融情报机构与反洗钱部门应加强协作,利用专业平台追踪非法资金流向,识别实际受益人,冻结虚拟资产交易,并取缔非法地下银行网络。 第三,提升法律与行动的协同性。建议国际伙伴统一法律合作框架,简化引渡程序,并加强数字取证证据的共享,以消除犯罪分子利用司法管辖区差异进行逃避的漏洞。 第四,深化政企合作。政府应与商业银行、电信运营商、科技平台及加密货币交易平台建立合作,通过预警机制识别诈骗活动,封锁可疑数字基础设施,并及时冻结涉案账户。 第五,完善受害者保护机制。政府与国际组织应优化受害者身份识别流程,通过外交协调,确保受害者获得保护并能安全返回原籍国。
📋 简要摘要 ▸
洪玛奈在ICCOS-2026会议上提出五点建议,包括实时情报共享、高级金融调查、受害者身份识别及外交协调,旨在通过区域协作彻底切断网诈产业链。
📋 完整原文 ▸
សម្ដេចធិបតី បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ ដើម្បីប្រយុទ្ធប្រឆាំង Online Scams ទី១. ការចែករំលែកព័ត៌មានចារកម្មភ្លាមៗ (real-time intelligence sharing) ដោយប្រទេសជាដៃគូត្រូវពង្រឹងបន្ថែមលើបណ្តាញទំនាក់ទំនងសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរវាងស្ថាប័នអនុវត្តច្បាប់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានចារកម្មភ្លាមៗ ដែលជួយក្នុងការតាមដានបណ្តាញឧក្រិដ្ឋជន និងបង្អាក់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនដែលមានរចនាសម្ព័ន្ធវិមជ្ឈការនៅតាមបណ្តាប្រទេសនានា។ ទី២. ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ដោយស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការសម្អាតប្រាក់ គួរតែសហការគ្នា និងប្រើប្រាស់វេទិកាគាំទ្រនានា ដើម្បីតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឱ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិពិតប្រាកដ (ultimate beneficial owners) បង្កកប្រតិបត្តិការលើទ្រព្យសកម្មនិម្មិត និងបំបែកបណ្តាញធនាគារក្រៅប្រព័ន្ធ ។ ទី៣. ការបង្កើនភាពស៊ីសង្វាក់គ្នានៃក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការ ដោយដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីនៃការធ្វើបត្យាប័ន និងជំរុញការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់កុំឱ្យបណ្តាញឧក្រិដ្ឋជននានាឆ្លៀតប្រើប្រាស់ចន្លោះប្រហោងនៃដែនសមត្ថកិច្ចផ្លូវច្បាប់។ ទី៤. ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដោយរដ្ឋាភិបាលគួរកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជ, ប្រតិបត្តិករទូរគមនាគមន៍, វេទិកាបច្ចេកវិទ្យា និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដើម្បីរកឱ្យឃើញជាមុន នូវសកម្មភាពឆបោក, ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងការបង្កកគណនីដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ និង ទី៥. ការការពារជនរងគ្រោះ ដោយ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា គួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានានូវការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។ [JOIN CHANNEL](https://t.me/oa_channel) "🔔"